ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​រង់​ចាំ​ក្នុង​មណ្ឌល​​សុខ​ភាព​អូរជ្រៅ​ចំណាយ​ថវិកា​៨​ម៉ឺុន​ដុល្លារ​​ត្រូវបាន​​សម្ពោធ​ដាក់​ឱ្យ​​ប្រើ​ប្រាស់​

13 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ​ ៖ អគារ​រង់​ចាំរបស់មណ្ឌល​សុខ​ភាពអូរជ្រៅ ស្ថិតនៅឃុំអូរជ្រៅ ស្រុក​ព្រៃ​នប់ ដែលបានចំណាយ​ថវិកា​ក្នុង​ការសាងសង់​ប្រមាណជា៨ម៉ឺនដុល្លារដែល​ជា​ជំនួយរបស់​សហ​រដ្ឋ​អាមេរិក និង​ជាផ្នែកមួយនៃ​បេសកកម្ម​ភាពជាដៃគូនៅតំបន់ប៉ាស៊ីហ្វិកនៅ​ប្រទេស​កម្ពុជា ត្រូវបានសម្ពោធដាក់ឲ្យប្រើ​ប្រាស់​ជាផ្លូវការ​កាល​ពីព្រឹកថ្ងៃទី១០ សីហា ២០១២ ។

លោកវរ​នាវា​ឯក​ ចេម ម៉ូហ្គេន មេបញ្ជា​ការ​បេសកកម្មភាពជាដៃគូនៅតំបន់ប៉ាស៊ីហ្វិក​បាន​មានប្រសាសន៍ឲ្យដឹងថា អគារ​រង់​ចាំដែល​សម្ពោធ​ដាក់ឲ្យប្រើប្រាស់នៅពេលនេះបាន​សាងសង់អស់រយៈពេល៣៣ថ្ងៃ​ដោយកង​ទ័ព​ជើង​ទឹកអាមេរិក និងមានការ​ចូល​រួមពីកង​វិស្វ​កម្មកម្ពុជាផងដែរ។ លោកវ​រនាវា​ឯក បាន​ប្រាប់​ពីគោលបំណងនៃការជួស​ជុល​អគារនេះ​ថា គឺ​ដើម្បី​ពង្រឹងទំនាក់​ទំនង​កិច្ច​សហ​ប្រតិ​បត្តិការ និង​ពង្រីកចំណេះដឹង​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា និងសហ​រដ្ឋ​អាមេ​រិក។

លោកស្រីប្រាក់ ច័ន្ទសុខា អភិបាលរងខេត្ត​បានមានប្រសាសន៍ថា ការ​សម្ពោធ​អគារ​រង់ចាំ​របស់​មណ្ឌល​សុខភាព​អូរជ្រៅនា​ពេល​នេះ​គឺជា​សមិទ្ធផលថ្មីមួយ​សម្រាប់ផ្តល់​សេវា​ពិនិត្យថែទាំ និងព្យាបាលជំងឺ ជាពិសេសលើ​ផ្នែក​សុខភាព​មាតា និងទារកដែលជា​ផ្នែកមួយ​សម្រាប់​ប្រជា​ពល​រដ្ឋ ក្នុងឃុំអូរជ្រៅ ស្រុក​ព្រៃ​នប់ នេះ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕