ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​​អ្នក​បើក​​រថយន្ត​ដឹក​ទំនិញ​​ងងុយ​ដេក​​​បុករះ​​​ និង​កិន​សួន​ផ្កាខ្ទេច​​

13 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ​ រថ​យន្ត​​​​មិន​ស្គាល់​ម៉ាក១​គ្រឿង​​ចំណុះ​ប្រហែល​៥តោន ​ដឹកទំនិញ​សំពី​ង​សំពោង​​បាន​បើក​ទៅបុក​​ស្លាក​សញ្ញា​​​ព្រួញ​​ប្រាប់​ទិស ​ធ្វើ​ពីដែក​​​ដាច់​ចេញពី​​​បំពង់​​ទីប និង​​កិនបែក​​​ការូឡាខ្ទេច​មួយ​ចំនួន ​ថែមទាំងកិន​ដើម​ផ្កាចម្រុះ​​ពណ៌ ​​ខូច​​ខាត​​ខ្ទេច​​​លើ​សួនច្បាប់រ​​​ជាប់​នឹង​​រង្វង់​​មូល​នាគ​ព័ន្ធ ។

ហេតុការណ៍​នេះ បានកើតឡើង​​​នៅ​​ភូមិ​​​​បឹង​​ស្នាយ​សង្កាត់​​សំបួរមាសក្រុង​​កំពង់​ចាម​ កាល​ពី​​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ ​​ឈាន​ចូល​ថ្ងៃទី១០​​ សីហា ២០១២ ​​។ បន្ទាប់ពី​កើតហេតុរថយន្ត​​​បង្ក​បាន​បើក​រត់គេច​​បាត់ស្រមោល​​ ហើយត្រូវបាន​កម្លាំង​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត ​ជាម្ចាស់​​សួនច្បារ​​​​កំពុ​ងស្រាវ​ជ្រាវ ​​​តាមរក​ផង​ដែរ ។

​សាក្សី​​នៅ​កន្លែង​​កើតហេតុ ​​ប្រាប់​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា ​ក្នុង​ពេលដែល​​កំពុង​​​តែ​ដេក​​លង់​លក់​ ក៏ស្រាប់​តែ​ឮ​សូរ​សំឡេង​​​បុក​ជា​ខ្លាំង​នៅ​ខាង​មុខ​ផ្ទះ​​លើ​ផ្លូវ​ជាតិលេខ៧ ធ្វើ​ឱ្យ​​ប្រជា​ពល​រដ្ឋ​​​រស់នៅ​ក្បែរ​នោះ នាំគ្នា​អើត​មើល​​តាម​ប្រឡោះ​​​​​ទ្វារ ក៏​​​ឃើញ​​​រថយន្ត​១គ្រឿង​ធុនធំ ​បុក​ស្លាក​​សញ្ញា​ប្រាប់ទិស​​ឡើង​​​​វៀ​ច​របូត​ដាច់ និង​​កិន​ផ្កា​​លើ​សួនខ្ទេច​ ។ តែសំណាង​ល្អ​​មិ​ន​បាន​ទៅ​បុក​រង្វង់​មូល​នាគ​ព័ន្ធ​​នោះ​​ទេ ។

​​​សាក្សី​ប្រាប់​​បន្តថា ​ភ្លាមៗរថយន្ត​ធុនធំ​​​ដឹក​ទំនិញ​​​ មិន​បាន​ឈប់​នៅ​មើលនោះ​ទេ ​ហើយ​ក៏​មិន​ឃើញ​​កម្លាំង​​​​សមត្ថ​កិច្ច​​​ណាម្នាក់​ចុះ​ឃាត់​​រថយន្តនេះដែ​រ គឺ​​​អ្នកបើកបរ​បាន​ព្យាយាម​​បើក​រថយន្ត​​បួង​ចង្កូត​​ទៅ​ខាង​ស្តាំ​​ដៃ ហើយ​​បន្ត​​ដំណើរ​​ទៅ​មុខទៀត​​​បាត់​ស្រមោល ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង