ខេត្តព្រះវិហារ ៖ មន្ត្រីប៉ូលិសវរការពារព្រំដែនលេខ៧៩៥ម្នាក់ឈ្មោះសំរិត សុខា មានឋានន្តរស័ក្តិជាអនុសេនីយ៍ទោឈរជើងចំណុចស្វាយជ្រុំ ក្បែរប្រាសាទព្រះវិហារ បានស្លាប់បាត់បង់ ជីវិត ដោយឧបទ្ទវហេតុរថយន្តឡិចស៊ីស៣០០ ពណ៌សំបកឪឡឹកមួយគ្រឿង បើកបុកពីក្រោយពេញទំហឹងប៉ើងប្រហែល៥ម៉ែត្រ ពីមុខរថយន្តបណ្តាលឱ្យបាក់ភ្លៅទាំង២ និងបាក់កស្លាប់មួយរំពេច ។
ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលា ម៉ោង៤ថ្ងៃទី៩ សីហា ២០១២ ត្រង់ចំណុចភូមិស្វាយជ្រុំ ក្បែរការដ្ឋានសាងសង់ផ្លូវក្រុមហ៊ុនខាំ សុមេធ ខាងជើងស្ពានថ្មអូរឈើទាលប្រហែលជា៣០០ម៉ែត្រ ខណៈសម្រាកពីការងារបានដើរលើចិញ្ចើមផ្លូវជាតិលេខ៦២ខាងឆ្វេង ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តខាងលើ១គ្រឿង ជិះគ្នា២នាក់ ជាមួយតៃកុងឈ្មោះហេង ប៊ុនហាក់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិភ្នៅ ឃុំភ្នៅ ខេត្តព្រៃវែង បានបើកក្នុងល្បឿនលឿនពីជើងទៅត្បូងដែរ លុះដល់ចំណុចកើតហេតុតាមមន្ត្រីប៉ូលិសដើរជាមួយគ្នាឱ្យដឹងថា មានគោកំពុងដើរឆ្លងផ្លូវនៅចំពីមុខរថយន្ត ពេលនោះតៃកុងក៏ជាន់ហ្វ្រាំងទៅធ្វើឱ្យរេចង្កូតទៅបុកមន្ត្រីប៉ូលិសម្នាក់ខាងលើនេះចំពីក្រោយពេញទំហឹងប៉ើងដូចដំឡីចម្ងាយ៥ម៉ែត្រ ពីមុខរថយន្ត បណ្តាលឱ្យស្លាប់ភ្លាមមួយរំពេច។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង




ចែករំលែកព័តមាននេះ