ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ចេះ​អក្ស​រ​តាំង​ខ្លួន​ជា​ឯក​ឧត្តម និង​​ខ្សែ​ លោក​ជំទាវ ប៊ុន រ៉ានី ដើរ​បំផុស​ឱ្យ​​ពល​រដ្ឋ​ទៅចាប់​ដី​ខេត្ត​ព្រះវិហារ​១ ប្លន់​ជាង​១.០០០​ដុល្លារ​ត្រូវ​​ឃាត់​ខ្លួន​

13 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ បុរស​២នាក់ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៨ សីហា ២០១២ នៅភូមិព្រៃ​លាវ ឃុំបន្សាយត្រែង ស្រុក​ថ្ម​គោល ក្រោយពី​អាជ្ញាធរសង្ស័យ និងរាយការណ៍ថា បុរស​២​នាក់​នេះអះអាងថា ខ្លួនជាឯកឧត្តម និង​ជាខ្សែរយៈលោក​ជំទាវកិត្តិ​ព្រឹទ្ធិ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន បានទៅបំផុសឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចែក​ដីនៅខេត្តព្រះវិហារ របៀបបោកប្រាស់ និង​ព្យាយាមទារ​ប្រាក់ពី​ប្រជា​ពលរដ្ឋទៀត។

សមត្ថកិច្ចប្រាប់ថា ជនទាំង២នាក់នេះ ១-ឈ្មោះតាំង វ៉ាន់ធៀង ហៅរ៉េត ភេទប្រុស អាយុ​៥០ឆ្នាំ មាន​ទីលំ​នៅភូមិប៉ាលិឡៃ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ជននេះថា ខ្លួនមានឋានៈ​ជាឯកឧត្តម និង​អះអាងទៀតថា ជាខ្សែ​លោក​ជំទាវ​កិតិ្ត​ព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែ​ប្រាប់​សមត្ថ​កិច្ច​ថា ខ្លួនមិនចេះអក្សទេ។ ២-ឈ្មោះ​គង់ កែវ ភេទ​ប្រុស អាយុ៤០ឆ្នាំ មាន​ទី​លំនៅ​នៅ​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទាយ​មាន​ជ័យ ជា​អ្នក​រួម​ដំណើរ​​ពួកគេជិះ​រថយន្តម៉ាក​ឡង់គ្រីស្ស័រ ពណ៌​ប្រផេះ។ ជនទាំង​២​នាក់​នេះ​ត្រូវ​សមត្ថ​កិច្ចស្រុក​ថ្ម​គោល​ចាប់​​ឃាត់​ខ្លួន ដោយ​យោង​តាមសេច​ក្ដី​រាយ​ការណ៍​របស់​អាជ្ញា​ធរ​​ស្រុក​ថ្មគោល ខណៈ​ពួក​គេ​​កំពុងអង្គុយ​ប្រូប្រាជ្ញ​បំផុសឲ្យ​ប្រជា​ពល​រដ្ឋទៅចែកដីនៅ​ខេត្តព្រះវិហារ។ ជន​សង្ស័យ​ទាំង​២នាក់នេះមានចរឹក​វិនាស​រឹងរូស និង​បាន​តំឡើង​សរសៃ.កយ៉ាង​ចាស់ដៃ ពេលដែល​សមត្ថ​កិច្ចចុះទៅអញ្ជើញ​ពួក​គេ​ឲ្យទៅបំភ្លឺនៅ​ស្នាក់​ការ។ សូម្បីតែចម្លើយ​មួយ​ម៉ាត់ក៏ជនទាំង​២​នាក់​នេះមិនខ្ចី​ឆ្លើយ​បំភ្លឺទៅនឹង​សំនួរសមត្ថកិច្ចដែរ​ជុំ​វិញបញ្ហានេះ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕