ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​​​ប្រជុំ​​កោះ​ DOKDO ដែល​​​មាន​ជម្លោះ​​​រវាង​​​កូរ៉េខាង​​​​ត្បូង​​​និងជប៉ុន​

13 ឆ្នាំ មុន

ប្រធានាធិបតី​​​កូរ៉េខាងត្បូង​​លោក​​លីម្យុង​​បាក់​ នា​ពេល​នេះ​​មាន​គម្រោងទៅ​​កាន់​​​ប្រជុំ​កោះ​​ DOKDO  ស្ថិត​នៅ​​ចុង​​ខាង​កើត​ប្រទេស ។ ​ប្រសិន​​បើ​​ទស្សនកិច្ច​ជាប្រវត្តិ​សាស្ត្រ​​​​នេះ​ពិត​ជា​ត្រូវ​ធ្វើ​​ច្បាស់​​ណាស់​​​វ​ានឹង​​អាច​ធ្វើ​​​ឱ្យ​​​ភាព​​​តាន​តឹង​​​ខាង​ការ​ទូត​កើន​ឡើង​​​ខ្លាំង​​ជាមួយ​ជប៉ុន ។ ​

​មន្ត្រី​​​ជាន់​ខ្ពស់​​​​កូរ៉េខាង​​​ត្បូងមួយ​​រូប​​​ឱ្យ​ដឹងថា លោក​​លី​នឹង​អាចទៅ​កាន់​​ប្រជុំ​កោះ​ DOKDO  នោះ​​ស្ថិត​នៅ​សមុទ្រ​​​​ខាងកើត​ចន្លោះ​​ឧបទ្វីប​​​កូរ៉េ​ និងជប៉ុន​ ប្រសិន​​បើ​ពេល​​វេលា​​​អនុគ្រោះ​​បន្ទាប់​​ពី​ទស្សនកិច្ច​​​មួយ​នៅ​កោះ​ ULEUNG ​ស្ថិត​ក្នុង​​ឆ្នេរ​​សមុទ្រ​​ DOKDO។
​ប្រសិន​បើ​​មាន​ទស្សន​​​កិច្ច​នេះ​ប្រាកដ​មែន​នោះ​​​​លោកលី​​នឹង​ក្លាយ​ជា​ប្រធានាធិបតី​​កូរ៉េ​ខាង​ត្បូង​ដំបូង​គេ​​ទៅ​កាន់​​ប្រជុំ​កោះ​​​​មាន​​​ជម្លោះ​​​នេះ​ ។  ទស្សន​កិច្ច​​នោះ​អាច​​ធ្វើ​ឱ្យ​មាន​ភាព​តាន​តឹង​​​ក្នុង​ទំនាក់​ទំនង​​​រវាង​ក្រុង​​សេអ៊ូល​និង​ក្រុង​តូក្យូ​ ។ ​ប្រទេស​​​​ជប៉ុន​​ទាមទារចាប់​​តាំងពី​យូរ​មក​ហើយ​​​នូវ​អធិប​តេយ្យ​ភាព​​​លើ​​ប្រជុំ​កោះ​ DOKDO នោះ ។​

​ម៉ាស៊ីន​​​ឃោសនា​​ជប៉ុន​​រាយ​ការណ៍​​ថា ក្រុង​តូក្យូ​​​​បាន​​ដាក់ពាក្យ​​តវ៉ា​​ប្រឆាំង​ទស្សនកិច្ច​​នោះដែលគ្រោង​ធ្វើ​ដោយ​​​លោក​លី​ដោយ​​និយាយ​​​ថា​ទស្សនកិច្ច​នេះ​នឹង​​ធ្វើឱ្យ​​ធ្ងន់​ធ្ងរ​ដល់ទំនាក់ទំនង​​​រវាង​ប្រទេសទាំង​២។​​រដ្ឋមន្ត្រី​​​ការបរទេស​​ជប៉ុន​​លោក​កូអុីជីរ៉ូ​ហ្សេម​បា​​ បាន​​ស្នើ​​កាលពីថ្ងៃទី​​១០  សីហា ដល់​ប្រធានាធិបតី​​កូរ៉េ​ខាងត្បូង​​​ឱ្យ​លុប​ចោល​​ទស្សនកិច្ច​នេះ​ដោយ​លោក​មាន​ប្រសាស​ន៍​វា​​នឹង​ធ្វើ​ឱ្យ​ចុះ​​ខ្សោយ​ដល់​ទំនាក់​ទំនង​​​​ទ្វេភាគី ។ ​

លោក​ហ្សេម​បា ថ្លែង​​នៅមុខ​​សារព័ត៌​មាន​​​​ថា ទស្សនកិច្ច​​នេះ​​ពិតណាស់​​​នឹង​នាំឱ្យ​​មាន​ផល​ប៉ះពាល់​ធំ​មួយដល់​​ទំនាក់​ទំនង​​​រវាង​ប្រទេស​​ទាំង​២​  ដែល​តានតឹង​​ស្រាប់​​ដោយ​សារ​ជម្លោះ​​​​​លើ​​ប្រជុំ​កោះ​​​​នោះ​​ដែល​​ជប៉ុន​​​​ហៅ​ប្រជុំ​កោះ​តាកា​​​ស៊ីម៉ា​​ ហើយ​កូរ៉េ​ខាង​ត្បូង​ហៅ​​ប្រជុំ​​កោះ​​ DOKDO ៕