ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គាស់​ដំបូល​ផ្ទះ​អ្នក​លក់​ដូរ​​ចូល​លួច​អីវ៉ាន់​ត្រូវ​ចាប់​ខ្លួន​​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ ​​យុវជន​​ម្នាក់​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​ស្នាក់​នៅ​ឧទ្យាន​ជាតិ​គិរី​រម្យ​ឃាត់​​ខ្លួនកាលពី​​វេលា​ម៉ោង១១​យប់​ថ្ងៃទី​៩ សីហា ​២០១២ ​ខណៈ​ដែល​ជននោះ​​បាន​​​​ធ្វើ​សកម្ម​ភាព​គាស់​​ដំបូល​ផ្ទះ​អ្នក​លក់​ដូរ​ម្នាក់​​បម្រុង​ចូល​​លួច​ទ្រព្យ​សម្បត្តិ​ ស្ថិត​​ក្នុង​ភូមិ​ទី​៤ ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំ​ស្រួច ។

ប្រធាន​​ស្នាក់​​ការ​កង​រាជអាវុធ​ហត្ថ​​ឧទ្យា​ន​ជាតិ​គិរី​រម្យ​លោកអនុ​សេនីយ៍​​ទោ ទិត្យ ​វណ្ណៈ ឱ្យ​ដឹង​ថា ​ដោយ​មាន​ករណីគាស់​ដំបូល​ផ្ទះ​​​បម្រុង​​ចូល​​លួច​ទ្រព្យ​សម្បត្តិ​​ក្នុង​ផ្ទះ​នា​​យប់​​នោះ​​ម្ចាស់​ផ្ទះ​ឈ្មោះ​សឹង ឡុង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ​និង​ប្រពន្ធ​បាន​ដឹង​​ខ្លួន​ទាន់ ខណៈ​ជន​ល្មើស​គាស់​ដំបូល​ផ្ទះ​ចូល​​ទៅ​ក្នុង​​បន្ទប់​បម្រុង​ធ្វើ​​សកម្ម​ភាព​លួច​ទ្រព្យ​​សម្បត្តិ​​នោះ​ក៏​ស្រែកឆោឡោ​​ផ្អើល​អ្នក​​ជិត​ខាង​ និង​ផ្តល់​​ដំណឹង​​ដល់​សមត្ថ​កិច្ច​កង​រាជអាវុធ​​ហត្ថ​​​បន្ទាន់​​ ទើប​ជនល្មើស​​ដែល​ពុំ​ទាន់​ទាំង​បាន​​យក​ទ្រព្យ​​សម្បត្តិ​​​អ្វី​​ផង​នោះ​ត្រូវ​​​ចាប់​ខ្លួន​តែម្តង។ ​លោក​អនុ​សេនីយ៍​​ទោ ទិត្យ ​វណ្ណៈ បន្ត​ថា ជនល្មើស​​ឈ្មោះ​កែវ គង្គា ​ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ មាន​លំនៅ​ឋាន​ភូមិ​ទី៥ ឃុំ​​​ត្រែងត្រយឹង ​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕