ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀត​ណាម​​និងអាមេរិក​​ទើប​ចាប់​​ផ្តើម​​​​​បន្សាប​ឥទ្ធិពល​​​ភ្នាក់​ងារ​ពណ៌​​លឿង​

13 ឆ្នាំ មុន

នៅជិត​អតីត​មូល​ដ្ឋាន​​យោធា​អាមេរិក​​​នៅ​ដាណាង​ បណ្តា​កុមារ​កើតមក​​ពុំ​គ្រប់​​លក្ខណៈ​ និង​មនុស្ស​​​ចាស់​​ទាំងឡាយ​​​ដែល​កើត​មហារីក​​កំពុង​រស់​​នៅ​ជាមួយ​​​នឹងផល​វិបាក​​នៃសារធាតុ​ពុល​​​​​ដែល​​ប្រើ​​ប្រាស់​​ក្នុង​សង្គ្រាម​​​វៀត​ណាម​​ហៅ​ភ្នាក់​ងារ​​​​ពណ៌​លឿង ។ ក៏​ប៉ុន្តែ​​​​ការ​ទន្ទឹង​​រង់ចាំ​ជាច្រើន​​​​ទសវត្ស​​​​ទីបញ្ចប់​​ប្រតិបត្តិ​ការ​​បន្សាប​​​ឥទ្ធិពល​​ភ្នាក់​ងារ​ពណ៌​លឿង​នោះ​បាន​ចាប់​ផ្តើម​​ហើយ ។

​ភ្នាក់​ងារ​ពណ៌​លឿង​​​ដែល​​មាន​​​សារធាតុ​​ពុល​ឌីអុកស៊ីន​ ចំនួន​​​​ដល់ទៅ​​ប្រមាណ​ជា​​៨​០​លាន​លីត្រ​​ ត្រូវ​បាន​​បាច​​រោយ​ដោយ​កងទ័ព​​អាមេរិក​​​លើ​ព្រៃ​ទាំង​ឡាយ​នៅភាគ​ខាងត្បូង​វៀត​ណាម​​ដើម្បី​បំផ្លាញ​ព្រៃឈើ​​និង​ដំណាំ​​​ទាំងឡាយ​ដែល​ដាំ​ដោយ​​​ពួកឧទ្ទាម​​កុម្មុយ​នីស្ត​​​​វៀត​ណាម ។ ​​​ផលិត​ផល​​​​ពុល​នោះ​​មួយ​ផ្នែក​​​ធំត្រូវ​បានគេ​យក​​មក​​​​លាយ​​ឬ​ស្តុក​ទុក​និង​​បញ្ចូល​​ក្នុង​​​យន្ត​ហោះ​​​​ដើម្បី​បាច​រោយ​នៅ​​​ដាណាង ។​

​ក្នុង​ប្រតិបត្តិការ​​​​បោស​​សំអាត​​​ជា​ប្រវត្តិ​សាស្ត្រ​​​នោះ​​របស់​​អាមេរិក​​និង​វៀត​ណាម​​​ជាផ្លូវ​ការ​​​ចាប់ផ្តើម​​​​ពីថ្ងៃ​ទី​៩ សីហា​​ទៅ គឺ​​នៅ​​​លើ​ផ្ទៃ​​ដី​​ដែល​រង​ការ​រោយ​នៃភ្លៀង​​​ពណ៌​លឿង​​ត្រូវ​ដុត​កំដៅ​​ឱ្យ​​ដល់​​សីតុណ្ហភាព​​​ខ្ពស់​​គ្រប់គ្រាន់​ដើម្បី​​ប្រែក្លាយ​​​ឌីអុកស៊ីន​ទៅជា​សមាស​ភាព​​​​ដែល​លែង​​មាន​គ្រោះថ្នាក់ ។

​មូល​ដ្ឋាន​​អាកាស​​​ចរណ៍​​​ដាណាង ដែល​​តំបន់​​​ជុំ​វិញ​​នោះត្រូវ​ហាម​ឃាត់​​មិនឱ្យ​មនុស្ស​ចូល​ទើប​​តែ៥​​​ឆ្នាំ​ចុង​ក្រោយ​នេះ ​ជាទី​តាំង​​មួយ​ក្នុង​ចំណោម​​​ទីតាំង​​ដែល​មាន​សារធាតុ​ពុល​ខ្ពស់​​ទាំង​ឡាយ​​​លើសពី​​៤០០​​ដង​ពី​បទដ្ឋាន​​​ដែល​អាច​​​ទទួល​​​យក​បាន ។ សារ​ធាតុ​ពុល​​នោះបង្ក​ឱ្យ​មាន​ជំងឺ​មហារីក ក្មេង​កើត​មក​​មិនគ្រប់​​លក្ខណៈ​ និង​​ជំងឺ​​ឯទៀត​​ៗ​ ។

ក្រុង​​ហាណូយ​​​វាយ​​​តម្លៃ​​​​​ថា​​មនុស្ស​​​​រហូតដល់​​​​ទៅ​​៣​លាន​​នាក់​​រង​ការ​​​ប៉ះពាល់​​​ដោយ​សារ​ធាតុ​នោះ​​ ហើយ​​មនុស្ស​ប្រមាណ​ជា​១លាន​​​នាក់​​នៅ​រងទុក្ខ​នៅ​​ឡើយ​​​​ដោយសារ​ផលវិបាក​​​របស់​វា ។ ​​ក៏​ប៉ុន្តែ​​​បណ្តា​​​​អ្នក​រង​គ្រោះ​​​​​វៀត​ណាម​​​​ពុំ​ទាន់​បាន​ទទួល​​​ការ​​ចេញ​សង​ការ​​​​ខូចខាត​​​ខាង​​​ហិរញ្ញ​វត្ថុ​​​ពី​សហរដ្ឋ​​អាមេរិក​​​​នៅឡើយ​ ៕​