ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​​ហត្ថលេខា​​​​លើ​កិច្ច​​​ព្រម​ព្រៀង​​​2​​រវាង​​​ចិន​ដីគោក​​និងកោះ​​​តៃវ៉ាន់

13 ឆ្នាំ មុន

​ប្រមុខអ្នក​​ចរចា​​ចិនដីគោក​​​​និង​​កោះ​តៃ​វ៉ាន់​​​​​បាន​ចុះ​​​​ហត្ថ​លេខា​កាលពី​ថ្ងៃទី៩​សីហា​​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ស្តីពី​កិច្ច​​ការពារ​​និង​ជំរុញ​​​​វិនិយោគ​​​​​និង​កិច្ច​​​​ព្រម​ព្រៀង​​​មួយ​ទៀត​​ផ្តោត​​​​លើ​កិច្ច​សហប្រតិបត្តិការ​​ខាង​គយ ។​​កិច្ច​ព្រម​ព្រៀង​ទាំង២នោះ​​​​ត្រូវ​បាន​ចុះ​ហត្ថលេខា​​​ដោយ​លោក​​ចេន​យុនលីន ប្រធាន​​​​សមាគម​​​ទទួល​​បន្ទុក​​ទំនាក់ទំនង​​​រវាង​ផ្នែក​​​​ទាំង២​​ នៃ​ច្រក​​​​សមុទ្រ​​តៃវ៉ាន់​​ARATS មាន​​ទីតាំង​​នៅ​​​ចិនដីគោក​​និង​​​លោក​ចាង​ពីន​​គុង ប្រធាន​មូល​និធិ​​​​​នៃការផ្លាស​់​ប្តូរគ្នា​​​រវាង​​​ច្រក​សមុទ្រ​​​តៃ​វ៉ាន់​ SEF មាន​​​មូល​ដ្ឋាន​​​នៅ​​តៃវ៉ាន់​​ក្នុង​​ឱកាស​​​នៃការ​ចរចា​គ្នា​លើ​​កទី៨​​ដែល​ការចរចា​នោះ​រៀបចំ​​ធ្វើ​ចាប់​​តាំងពី​​ឆ្នាំ​២០០៨​​​​មក ។

​ក្នុង​ក្រប​ខណ្ឌ​​​នៃកិច្ច​​​ព្រមព្រៀង​​​ស្តីពី​កិច្ច​ការពារ​​​និង​ជំរុញ​​​​វិនិយោគ​​ផ្នែក​​​ទាំង២​នៃ​​ច្រក​​​សមុទ្រ​​​​តៃវ៉ាន់​​​​បាន​សន្យា​​អនុវត្ត​ដោយ​ត្រឹម​​ត្រូវ​និង​ស្មើ​​ភាព​​ចំពោះ​​វិនិយោគ​និង​បណ្តា​​​​​គម្រោង​​​​វិនិយោគ​​​ទាំងសងខាង​ហើយ​ផ្តល់​​កិច្ច​ការពារ​​​ និង​​​សន្តិសុខ​​ពេញ​លេញ ។ ​ចិនដីគោក​​និង​​កោះ​តៃវ៉ាន់​​​​ក៏ព្រម​​​​ព្រៀង​​គ្នា​​លុប​ចោល​​​ជាបន្ត​បន្ទាប់​​នូវ​បណ្តា​​​ការ​រិតត្បិត​​លើ​​គម្រោង​​​វិនិយោគ​​​​​ទាំងឡាយ​​ បង្កើន​បរិយាកាស​​ត្រឹមត្រូវ​​មួយ​ហើយ​​​​ជំរុញ​​​ការ​វិនិយោគ​​​ក្នុង​ផ្នែក​​​ទាំង២ ។ ​គេ​ក៏​បាន​​​ព្រមព្រៀង​​​គ្នា​​ដែរលើ​​ការបង្កើត​យន្ត​ការ​មួយ​ដើម្បី​​ដោះស្រាយ​បណ្តា​ទំនាស់ ៕​