ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពៅ ស៊ី​យ៉េត ជួង អាំង​ សំអាត ក្នុង​កម្ម​វិធី​​ប្រដាល់​​ដណ្តើម ​​ខ្សែ​ក្រវាត់​ K-cement ទម្ងន់54​គីឡូក្រាម​នៅ​​សង្វៀន​ CTN

13 ឆ្នាំ មុន

រាជ​​ធានីភ្នំពេញ ៖ នៅ​​សង្វៀន​​ស្ថានីយ​​​​ទូរទស្សន៍​​​​ CTN ​នាថ្ងៃ​អាទិត្យ​ ទី​​១២ សីហា ​​នេះ ​ការ​ប្រកួត​​ប្រដាល់​​ដណ្តើម​​ខ្សែ​​ក្រវាត់​​​ K-cement ​ប្រភេទទម្ងន់​​​​៥៤គីឡូក្រាម ​​វគ្គ​​​ជម្រុះ​វិល​ជុំ​​​ក្នុង​ពូល​​B ​​​​ចាប់​ផ្តើម​​ហើយ​ ។  ពៅ សុី​យ៉េត​ ​​ដែ​ល​​ជា​សិស្ស​​​​គុន​​​​​ក្លិប​​​​ក្រុង​ប៉ោយ​ប៉ែត​ ​ខេត្ត​​បន្ទាយ​​​មានជ័យ​​ ​​ត្រូវ​​​ជួប​ប្រកួត​ជា​មួយ​​​​ អាំង សំអាត​ ​​សិស្ស​គុន​​​​​ក្លិបតា​​​ព្រហ្ម​​មាន​ជ័យ​ប​ង្ក្រាប​​គ្រឿង​ញៀន​​ ។

​កាលពី​​ថ្ងៃ​អាទិត្យ​​​សប្តាហ៍​មុន​ ការ​ប្រកួត​​​​ក្នុង​ពូល​​A ​​កីឡាករ​​ អុឹង បូរ៉ា ​មក​ពី​​ក្លិប​​ព្រះ​ខ័ន​រាជ  ​ប្រកួត​ឈ្នះ​ពិន្ទុ​​​កីឡា​ករ​​​ ឆាំ រ៉ែម​ មក​ពី​ក្លិប​​​​សិង្ហ ​​កីឡា ​​​ទទួលបាន​​៣​ពិន្ទុមុន​គេ ចំណែក​​​ឯ​លើក​នេះ​​​​គេ​មិនទាន់​​ដឹង​ថា ​កីឡា​ករ​ណា​​​មាន​សំណាង​​រក​បាន​៣ពិន្ទុ​​ទៀត​​នោះ​ទេ  ​។ ​សំអាត​ ​និង​ ស៊ី​យ៉េត ​មាន​​ថ្វី​ដៃ​​ប្រកួត​​នៅ​លើ​​​សង្វៀន​​​ប្រហាក់​​ប្រហែល​គ្នា ​​​​ឯមាឌ​និង​កម្ពស់​​​ក៏​​មិន​លើស​មិន​ខ្វះ​គ្នា​ប៉ុន្មាន​​​​ដែរ ។

​សំអាត ​មាន​​​ផ្លែ​ជង្គង់​​ និង​​កែងល្អ ​​រី​ឯ​ស្នៀត​​ជើង​និង​​កណ្តាប់​ដៃ​​​​ក៏​អាច​​​ប្រើ​ការ​​​បាន​ល្អណាស់​ដែរ ​​ចលនា​​​វាយ​ចេញ​​មាន​​​ភាព​រហ័ស​​រហួន​​​គ្រាន់​បើ ​ប៉ុន្តែ​​​ចិត្ត​មិន​​សូវ​​សឿង​ប៉ុន្មាន​​​​  ឡើយ ។ ​​ឯ​​​ស្នៀត​​​​​​ដៃ​និង​ស្នៀត​ជើង​​​​របស់​ ស៊ីយ៉េត​​ ​វិញ ​​ពេល​វាយ​​និង​ទាត់​​ចេញ​ម្តង​​​ៗ​មាន​​ទម្ងន់​​ធ្ងន់ ​​​​ បេើ​គេ​​​ច​មិន​ទាន់​ទេ​អាច​គ្រោះ​​​​​ថ្នាក់​​ដល់​សន្លប់​​​​​បាន​ ប៉ុន្តែ​​​ចលនា​​​វាយ​ចេញ​របស់​គេ​​មិន​សូវ​​​ជា​រហ័ស​ ​រហួន​ប៉ុន្មាន​​​​ទេ ។ ទោះ​​បី​ជា​បែបណា​​​​ កម្លាំង​​​​របស់​​គេ​​​​​ខ្លាំង​អាច​​​​ប្រកួត​​​បាន​​៥​ទឹកពេញ​មិន​លំ​បាក​​​ឡើយ​ ​ជាង​នេះ​​ទៅ​​ទៀត  ​ស៊ី​យ៉េត​​​​អាច​វាយ​​​​ចេញ​ពី​​ចម្ងាយ​​​ក៏បាន​ចូល​​កៀកក៏​​បាន​គឺ​​ល្អ​ដូច​គ្នា ។

សូម​បញ្ជាក់​ថា ​នៅពូល​B ​​ក្រៅពី​​ ស៊ីយ៉េត ​និង​​សំអាត ​គឺ​មាន​​កីឡាករ​​ ​សារឹម  ង៉ា ​មក​ពី​សមា​​គម​កីឡា​​​​ប្រដាល់​​​ក្រសួង​​​ការ​ពារជាតិ​​ និង​ ចេង ​​រិទ្ធី ​​មក​ពី​ក្លិប​​សាលវ័ន្ត​កីឡា ​។ ដោយ​​ឡែកចំពោះ​​​​គូ​ប្រកួត​​​មិត្ត​ភាព​​​វិញ ​​ផាវ ភឿត ​មក​ពី​ក្លិប​​​កង​ពល​​ធំ​អន្តរាគមន៍​​​​លេខ​​​៣​ព្រះ​វិហារ ​ជួបប្រកួត​ជាមួយ​​​​ សាំង ​ស៊ីថា ​មក​ពីក្លិប​​​សមាគម​​​​​កីឡា​ប្រដាល់​​​​​ក្រសួង​ការពារ  ជាតិ​ ​។

ធិន ​សុវណ្ណ ​មក​ពីក្លិប​​​កង​ពល​តូច​លេខ​៧០ ​ជួប​ប្រកួត​​​​ជាមួយ​​ សុខ ចិន្តា ​​​មកពី​ក្លិប​​​ឃ្លាំង​មឿង​កីឡា ​។ ​នូវ​ ​ស៊ី​ថា មកពីក្លិប​​​រាជ​សីហ៍​​បង្ក្រាប​​គ្រឿង​ញៀន​​ខេត្ត​រតន​គិរី ​ជួប​ប្រកួត​ជាមួយ​​ ឡុង ​ប៊ុន​​រ៉ាត់ ​​មកពី​ក្លិប​​​សាល​វ័ន្ត​កីឡា ​និង​ ជ័យ​ប៊ុន​​​​សុង ​​មកពីក្លិប​​​ខេម​រ​មិន្ទ​​​​មានឫទិ្ធ​​ ​ជួប​ប្រកួត​​​ជាមួយ​​​ កុសល ​​​វិសាល ​​​មកពីក្លិប​​​សាល​វ័ន្ត​កីឡា ៕