ការប្រកួតបាល់ទាត់អូឡាំពិករដូវក្តៅក្រុងឡុង 2012 ដណ្តើមយកមេដាយមាស សម្រាប់រាត្រីសៅរ៍នេះមាន 1 ប្រកួត។ ក្រុមសាំបាប្រេស៊ីលសង្ឃឹមផ្តួលក្រុមអ្នកលេងមួក ម៉ិកស៊ិក ដើម្បីទទួលបានមេដាយមាស ។
Mexico U23 V Brazil U23
Mexico U23 ធ្លាប់បានបង្ហាញវត្តមានចំនួន4 លើកក្នុងការប្រកួតបាល់ទាត់អូឡាំពិក ។ លទ្ធផលល្អបំផុត គឺបានឡើងមកវគ្គ 1/4 កាលពីឆ្នាំ 1996 ។ កីឡាករសំខាន់ៗរួមមាន កីឡាករខ្សែបម្រើ Marco Rabian ស៊ុតបាល់បញ្ចូលទីបាន 15 គ្រាប់, កីឡាករខ្សែប្រយុទ្ធ Peralta ស៊ុតបាល់បញ្ចូលទីបាន 5 គ្រាប់ និងកីឡាករខ្សែការពារ Miguel ស៊ុតបាល់បញ្ចូលទីបាន 5 គ្រាប់ ។ ម៉ិកស៊ិកជាក្រុមលេខ 1 មកពីពូល B ។ 3 ប្រកួតជម្រុះក្នុងពូលមិនដែលស្គាល់បរាជ័យសោះគឺ 2-1-0 ស៊ុតបាល់បាន 3 គ្រាប់ តែគ្មានរបូតវិញសោះ ។ 5 ប្រកួតចុងក្រោយគឺលេងស្មើ Korea Rep U23 0-0 ឈ្នះ Gabon U23 2-0 ឈ្នះ Switzerland U23 1-0 ឈ្នះ Senegal U23 4-2 និងឈ្នះ Japan U23 3-1 ទឹកដីអង់គ្លេស ។
Brazil U23 ធ្លាប់បានបង្ហាញវត្តមានចំនួន 11 លើកក្នុងការប្រកួតបាល់ទាត់អូឡាំពិក ។ លទ្ធផលល្អបំផុត គឺធ្លាប់ជាប់មេដាយប្រាក់ 2 លើក ក្នុងឆ្នាំ 1984 និង 1988 និងមេដាយសំរឹទ្ធិចំនួន 2 លើក ក្នុងឆ្នាំ 1996 និង ឆ្នាំ 2008 ។ កីឡាករសំខាន់ៗរួមមាន កីឡាករខ្សែប្រយុទ្ធ Neymar ស៊ុតបាល់បញ្ចូលទីបាន 9 គ្រាប់, កីឡាករខ្សែប្រយុទ្ធ Pato ស៊ុតបាល់បញ្ចូលទីបាន 7 គ្រាប់ និងកីឡាករខ្សែការពារ Marcelo ស៊ុតបាល់បញ្ចូលទីបាន 4 គ្រាប់ ។ ប្រេស៊ីលជាក្រុមលេខ 1 មកពីពូល C ។ 3 ប្រកួតជម្រុះក្នុងពូលគឺ 3-0-0 ស៊ុតបាល់បាន 9 គ្រាប់និងរបូតវិញ 3 គ្រាប់ ។ 5 ប្រកួតចុងក្រោយគឺេលងឈ្នះ Egypt U23 3-2 ឈ្នះ Belarus U23 3-1 ឈ្នះ New Zealand 3-0 ឈ្នះ Honduras 3-2 និងឈ្នះ Korea Rep 3-1 ទឹកដីអង់គ្លេស ។
ប្រវត្តិជួបគ្នា 1 ប្រកួតគឺ៖
08-03 Brazil U23 1-0 Mexico U23
ចែករំលែកព័តមាននេះ