ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់​ទាត់​ពាន​រង្វាន់ Community Shield

13 ឆ្នាំ មុន

​ការ​​ប្រកួត​​​បាល់​​ទាត់​​អង់​​គ្លេស​​​ដណ្តើម​​ពាន​​រង្វាន់​ Community Shield រវាង​​​ក្រុម​​ជើង​​ឯក FA Cup និង​ក្រុម​ជើង​ឯក​ប្រឺមីញេ​លីក​សម្រាប់​​រាត្រី​ថ្ងៃ​​អាទិត្យ​​នេះ​មាន 1 ប្រកួត ។ ក្រុម​អ្នក​មាន​ថ្មី Man City ប្រាថ្នា​ចង់​លើក​​ពាន​រង្វាន់​នេះ​សាជា​ថ្មី​​បន្ទាប់​ពី​ខក​ខាន​អស់​រយៈ​ពេល​ 4 ទស​វត្ស​ ។ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពហុ​កីឡ​ដ្ឋាន​ Villa Park ក្រុង Birmingham ។

Chelsea V Man City
Chelsea ម្ចាស់​ជើង​ឯក​​ FA Cup ក្រោយ​ពី​យក​ឈ្នះ Liverpool ដោយ​​លទ្ធ​ផល 2-1 ។ ក្រុម​ Chelsea ធ្លាប់​ជាប់​ជើង​ឯក​​ Community Shield ចំនួន​ 4 លើក គឺ​ក្នុង​ឆ្នាំ​ 1955,2000,​2005 និង 2009 ។ ក្រៅ​ពី​ជើង​ឯក​ FA Cup ក្រុម​​ Chelsea គឺ​ជា​ក្រុម​​ការ​ពារ​ជើង​ឯក​យូ​ហ្វា​ឆេន​ពាន​លីក​ផង​ដែរ ។ លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ​ 1-2-2 ។ 3 ប្រកួតចុង​ក្រោយ​គឺ​លេង​​ស្មើ Paris SG 1-1 ក្រៅ​ផ្ទះ ចាញ់ Milan 1-0 ក្នុង​ផ្ទះ និង​ចាញ់ Brighton 3-1 ក្រៅ​ផ្ទះ ។
Man City ម្ចាស់​ជើង​ឯក​ប្រឺមីញេ​លីក​​​បន្ទាប់​​ពី​យក​ឈ្នះ Man Utd ដោយ​គ្រាប់​បាល់​​ 8 គ្រាប់​ តែ​ពិន្ទុ​​ 89 ស្មើ​គ្នា ។ ក្រុម​នេះ​ធ្លាប់​​ជាប់​ពាន​​រង្វាន់​​ Community Shield ចំនួន​ 3 លើក​ ​​​តាំង​ពី​ឆ្នាំ​1937, 1968 និង​ 1972 ។ ជំនួប​គ្នា 2 ប្រកួត​រដូវ​កាល​ចាស់ Man City ចាញ់ Chelsea 2-1 ក្រៅ​ផ្ទះ តែ​​ឈ្នះ 2-1 វិញ​​ក្នុង​ផ្ទះ ។ លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ 4-0-1 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Oldham 2-1 ឈ្នះ Wolfsburg 2-0 និង​ឈ្នះ Limerick 4-0 ក្រៅ​ផ្ទ​ះ​ទាំង​បី​ប្រកួត ។ ប្រវត្តិ​ជួប​គ្នា 10 ប្រកួត Chelsea ឈ្នះ 6 Man City ឈ្នះ 4 ។
ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ៖
09-10 Man City 1-0 Chelsea
03-11 Chelsea 2-0 Man City
12-11 Chelsea 2-1 Man City
03-12 Man City 2-1 Chelsea