ខេត្តព្រះវិហារ ៖ បុរសឈ្មោះគួន ខឿត អាយុ៣២ឆ្នាំ រស់នៅភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ជាប់ចោទពីបទមនុស្សឃាត ត្រូវបានព្រះរាជអាជ្ញារងស្រេងវុទ្ធា តំណាងអយ្យការអមសាលាដំបូងខេត្តបានចេញដីកាសន្និដ្ឋានបញ្ជូនរឿងលេខ៣១៦ ដបស.២០១២ ក្រោយពីពិនិត្យរបាយការណ៍សមត្ថកិច្ចប៉ូលិសឃើញថា មានតម្រុយដោយឈ្មោះគួន ខឿត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ និងបក្សពួកបានប្រព្រឹត្ត កាលពីថ្ងៃទី៧ សីហា ២០១២ វេលាម៉ោង១២ថ្ងៃត្រង់ ។
ប្រភពព័ត៌មានឱ្យដឹងថា កាលពីថ្ងៃខាងលើ មានករណីមនុស្សឃាត ដោយអចេតនានៅចំណុចព្រៃបន្ទាយ ក្នុងភូមិសាស្ត្រ ឃុំស្តៅ ស្រុកសង្គមថ្មី ដែលបង្កឡើងដោយឈ្មោះខឿត និងបក្សពួក បានឆក់កាំភ្លើងប្រភេទអាការបស់នគរបាលទៅដេញបាញ់សត្វស្វា បណ្តាលឱ្យត្រូវក្មេងម្នាក់ឈ្មោះផន សុភី ភេទប្រុស អាយុ១៤ឆ្នាំ ដែលកំពុុងតែបេះផ្លែឈើ បណ្តាលឱ្យស្លាប់ ។
ទោះបីជាយ៉ាងណា ជនសង្ស័យឈ្មោះគួន ខឿត ត្រូវបានលោកព្រះរាជអាជ្ញារងដាក់ឱ្យស្ថិតក្រោមការឃុំខ្លួនជាបណ្តោះអាសន្ន ក្នុងពន្ធនាគារខេត្តនាព្រឹកថ្ងៃទី១០ សីហា នេះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង


ចែករំលែកព័តមាននេះ