ខេត្តបន្ទាយមានជ័យ ៖ ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព កម្លាំងនគរបាលខេត្តគ្រប់ជំនាញ និងគ្រប់អធិការដ្ឋាននគរបាលស្រុក ក្រុងបានអនុវត្តយ៉ាងសកម្មទៅលើការងារផ្សព្វផ្សាយ ក៏ដូចជាការងារអនុវត្តតាមវិធានការច្បាប់ទៅលើការប្រព្រឹត្តនូវបទល្មើសនានា ។
ជាក់ស្តែងកាលពីវេលាម៉ោង៥ និង៩នាទីល្ងាចថ្ងៃទី៩ សីហា ២០១២ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ត្រីធិន ស៊ីនដេត នាយការិយាលល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលស្រុកថ្មពួក បានចុះប្រតិបត្តិការបង្ក្រាប ជាក់ស្តែងលើករណីជួញដូរគ្រឿងញៀន និងចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចក្បែរផ្លូវសាធារណៈក្នុងភូមិ៥មិនា ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រីធិន ស៊ីនដេត នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឱ្យដឹងថាជនសង្ស័យ ដែលត្រូវចាប់ឃាត់ខ្លួនឈ្មោះណី ណាក់ ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើតភូមិតារុង ឃុំភ្នំឌិន ស្រុកគិរីវង់ ខេត្តតាកែវ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ