ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​ដ្ឋាន​នគរបាល​​ខេត្ត​ធ្វើ​ពិធី​​ប្រកាស​ផ្ទេរ​ភារ​កិច្ច​តែង​តាំង​មុខ​តំណែង​​ និង​បំពាក់​ឋានន្តរ​ស័ក្តិ​ដល់​មន្ត្រី​​នគរបាល​

13 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង​ ៖នា​ព្រឹក​ថ្ងៃ​ទី​១០ សីហា ២០១២ នៅ​សាល​ប្រជុំ​នៃ​ស្នងការ​ដា្ឋ​ន​នគរបាល​ខេត្ដ ​មាន​រៀបចំ​ពិធី​ផ្ទេរ​ភារ​កិច្ច និង​បំពាក់​ឋានន្តរ​ស័ក្តិ​ដល់​មន្ត្រី​នគរបាល​ក្រោម​អធិបតី​ភាព​លោក​​ឧត្ដមសេនីយ៍ត្រី ប្រាជ្ញ រឹម ស្នងការ​នគរ​បាល​ខេត្ដ​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ និង​​មានការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក-​លោកស្រី​ស្នងការ​រង​នគរ​បាល​ខេត្ដ ប្រធាន​​ការិយាល័យ​អធិ​ការ​​គ្រប់​ស្រុក និង​​មន្ដ្រី​នគរបាល​ខេត្ដ​ប្រមាណ​ជាង​១០០​នាក់​ផង​ដែរ​។ ​

មន្ដ្រី​នគរបាល​ខេត្ដ​​ដែល​ត្រូវ​ផ្ទេរ​ភារ​កិច្ច​មាន​ចំនួន​២០​រូប​ឱ្យ​ចូល​កាន់​តួនាទី​ថ្មី និង​បំពាក់​ឋានន្ដរសក្ដិ​ដល់​មន្ដ្រី​នគរបាល​ចំនួន​១១៦​នាក់​ក្នុង​នោះ​ថា្ន​ក់​អនុសេនីយ៍ឯក​ចំនួន​១៧​នាក់ អនុ​សេនីយ៍ទោ​១៧​នាក់ អនុ​សេនីយ៍​ត្រី​១៥​នាក់ ថា្ន​ក់​ព្រិ​ន​បាល​ឯក​ចំនួន​៣៧​នាក់ ព្រិ​ន​បាល​ទោ​២១​នាក់ ពលបាលឯក​៧​នាក់ និង​ពលបាលទោ​២​នាក់​។ ថ្លែង​ក្នុង​ឱកាស​នោះ​លោក​ឧត្ដមសេនីយ៍​ត្រី ប្រាជ្ញ រឹម បាន​លើក​ឡើង​ពី​សភាពការណ៍​នយោ​បាយ​របស់​ប្រទេស​កម្ពុជា ពិសេស​គឺ​ប្រសាសន៍​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ឆ្លើយ​បំភ្លឺ​ដល់​ជនរួមជាតិ​ទាំងអស់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ​សីហា ​នៅ​ក្នុង​អង្គប្រជុំ​សភា​ជាតិ​ទៅ​នឹង​ពាក្យ​ចោទប្រកាន់​របស់​គណ​បក្ស​ប្រឆាំង​​ដែល​លើក​ឡើង​ថា កម្ពុជា​កំពុង​បាត់បង់​ទឹក​ដី​​ទៅ​លើ​ប្រទេស​វៀតណាម​នោះ សម្ដេច​បាន​បកស្រាយ​ច្បាស់​ណាស់​គឺ​កម្ពុជា មិន​បាន​បាត់​បង់​​ទឹកដី​នោះ​ទេ​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕