រាជធានីភ្នំពេញ ៖ បុរសស្រវឹងជោកម្នាក់បានបើកម៉ូតូស្មាស់ពណ៌ខ្មៅ មួយគ្រឿង ក្នុងល្បឿនលឿន និងរេចង្កូតពេញផ្លូវ ហើយព្យាយាមបើកវ៉ាម៉ូតូមួយគ្រឿងនៅពីមុខក៏ជ្រុលទៅបុកម៉ូតូណៃហត ពណ៌ខ្មៅ ជិះដោយប៉ូលិស២នាក់កំពុងធ្វើការល្បាតពេលយប់ចំពីក្រោយពេញទំហឹង នៅចំណុចមុខក្រុមហ៊ុនវ៉ាយខេម កាលពីវេលាម៉ោង៣និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ សីហា ២០១២ តាមបណ្តោយផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
បុរសស្រវឹងស្រាបើកម៉ូតូស្មាស់ពណ៌ខ្មៅ ឈ្មោះពៅ អៀង អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល រងរបួសស្រាល។ ចំណែកប៉ូលិសទាំង២នាក់ជិះម៉ូតូណៃហត ពណ៌ខ្មៅ អ្នកបើកឈ្មោះលាង ពុទ្ធី រងរបួសស្រាល និងអ្នកជិះពីក្រោយឈ្មោះប៉ន វិបុល របួសធ្ងន់គួរសមត្រូវបានដឹកតាមម៉ូតូយកទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ