ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​វគ្គ​បណ្តុះ​បណ្តាល​​ស្តីពី​យេន​ឌ័រ និង​អំពើ​ហិង្សា​លើ​ស្ត្រី​ ដើម្បី​​ឈាន​ទៅ​កាត់​បន្ថយ​

13 ឆ្នាំ មុន

ខេត្ត​កំពង់ធំ​ ៖ នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ សីហា ២០១២ បាន​​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​អំពី​យេ​ន​ឌ័​រ ​និង​អំពើ​ហិ​ង្សា​លើ​ស្ដ្រី​ដែល​មាន​រយៈ​ពេល​២​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃទី​១០​ សីហា ក្រោម​វត្ដមាន​លោកស្រី​​ឧត្ដម​សេនី​យ៍​ទោ ង៉ែត ​ម៉ា​លី ​អនុ​ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្ដិ​ធម៌ និង​​ជា​អនុប្រធាន​អចិ​ន្ដ្រៃ​យ៍​ក្រុមការងារ​យេន​ឌ័​រ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ លោក​អ៊ុត​ សំ​អន​ អភិបាលរង​ខេត្ដ​ លោក​ឧត្ដម​សេនី​យ៍​ត្រី ផា​ន់ សុ​ផេង ​​ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​ស្នងការ​នគរបាល​ខេត្ដ​ អភិបាល​ក្រុង​-​ស្រុក​ប្រធាន​មន្ទីរ​កិច្ចការ​នារី​លោក​អធិការ ​អធិ​ការ​រង​ ​និង​មន្ដ្រី​ជា​ច្រើន​រូប​ទៀត​។

​លោក​ស្រី​​ឧត្ដម​សេនី​យ៍​ទោ ង៉ែត ​ម៉ាលី បាន​មាន​ប្រសាសន៍​ឱ្យ​ដឹងថា ​ការ​បង្កើតវគ្គ​បណ្ដុះ​បណ្ដាល​​យេនឌ័​រ​នេះ​​ក្នុង​គោលបំណងបង្កា​ និង​បង្ក្រាប​រាល់​បទល្មើស​ ដើម្បី​ការពារ​សន្ដិសុខ​សុវត្ថិភាព​សង្គម ក្នុង​នោះ​ក៏មិន​អាច​ខ្វះ​បាន​ការ​ចូល​រួម​ចំណែក​របស់​នគរបាល​ស្ដ្រី​​ឡើយ​។ សកម្មភាព​យេ​ន​ឌ័​រ សំដៅ​ការ​ថែរក្សា​សេចក្ដី​ថ្លៃថ្នូរ​សុខមាលភាព​សង្គម និង​លុប​បំបាត់​ចោល​នូវ​ការ​រើសអើង​ប្រឆាំង​ នឹង​ស្ដ្រី​​ដូច​ជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ការ​រំលោភ​បំពាន​ផ្លូវភេទ ​អំពើ​ជួញ​ដូរ​មនុស្ស​និង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។ អំពើ​ល្មើស​ទាំងនេះ បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​រដ្ឋ ពិសេស​គឺការ​បំផ្លាញ​គោល​ការ​ណ៍​មូលដ្ឋាន​គ្រឹះ​នៃ​សីលធម៌​គ្រួសារ​និង​សង្គម​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕