ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Samsung រួមចំណែក​​ផ្តល់​ជំនួយ​លើ​គម្រោង​ «ការ​បង្កើត​ឱកាស​​ការ​ងារ និង​គ្រប់​គ្រង​សំណល់​អេឡិចត្រូនិក»

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ព្រឹក​ថ្ងៃទី​៩ សីហា ២០១២ ​នេះ Samsung បាន​រួម​ចំណែក​​ផ្តល់​កញ្ចប់​ថវិកា​​ជំនួយ​ដល់​ពិធី​ប្រកាស​​ដាក់​ឱ្យ​ដំណើរ​ការ​​ជា​ផ្លូវ​ការ​នូវ​គម្រោង «ការ​បង្កើត​​ឱកាស​​ការងារ និង​គ្រប់​គ្រង​សំណល់​អេឡិចត្រូ​និក ប្រកប​ដោយ​​ប្រសិទ្ធ​ភាព​​ក្នុង​ប្រទេសក​ម្ពុជា» ​ដែល​បាន​រៀបចំ​ឡើង​នៅ​​សណ្ឋា​គារ​ភ្នំពេញ និង​​ប្រព្រឹត្ត​​​ទៅ​យ៉ាង​រលូន​ប្រកប​ដោយ​ជោគ​ជ័យ ក្រោម​​អធិបតី​ភាព​ដ៏​ខ្ពង់​​ខ្ពស់​​របស់​លោក​ខៀវ ​មុត រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន​ និង​លោក​​ពេជ សោភ័ណ ​រដ្ឋលេខាធិការ​ក្រសួងការ​​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ព្រម​ទាំង​​តំណាង​ក្រុម​ហ៊ុន Samsung ​លោក​យុង​ស៊ូ ​គីម អនុ​ប្រធាន​ផ្នែក​​បម្រើ​សេវា​អតិថិ​ជន​របស់​ក្រុម​ហ៊ុន​ Samsung អេឡិច​ត្រូនិក​​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​, ​តំណាង​ម្ចាស់​​គម្រោង​អង្គ​ការ​សហ​ប្រជា​ជាតិ​ ដើម្បី​អភិ​វឌ្ឍន៍​កសិ​កម្ម​ហៅ កាត់​ថា UNIDO, ​តំណាងភ្នាក់​ងារ​​សហ​​ប្រតិ​បត្តិ​​ការ​អន្ត​រជាតិ KOICA និង​បុគ្គ​ល​ពាក់​ព័ន្ធ​ជា​ច្រើន​ទៀត។​

ឆ្លៀត​ក្នុង​ឱកាស​​បើក​សម្ពោធ​​គម្រោង​ ក្រោម​​ជំនួយ​របស់ UNIDO លោក​​យុង​ស៊ូ គីម បាន​មាន​ប្រសាសន៍​ថា ​ក្នុង​នាម​​ជា​តំណាង​​របស់ Samsung Electronics ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីក​រាយ​ជាទី​បំផុត​​ដែល​បាន​រួម​ចំណែក​គាំទ្រ​ និង​ដើរ​​តួ​ជា​ម្ចាស់​ជំនួយ​លើ​គម្រោង​របស់ UNIDO តាម​រយៈ​ការគាំទ្រ​ និង​សហ​ការ​យ៉ាង​កក់​ក្តៅ​​ក្រោម​វត្ត​​មាន​ដ៏​ខ្ពង់​ខ្ពស់​របស់​រដ្ឋ​មន្ត្រី​​ក្រសួងបរិ​ស្ថាន និង​រដ្ឋ​មន្ត្រី ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​កម្ពុជា បូក​រួម​ទាំង​​ស្ថាប័ន​ជាដៃ​គូ​ដទៃទៀត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕