ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយ​សារ​គំនុំ​តាម​​លប​កាប់​សង​សឹក​វិញ​២​ផ្គាក់​​រយះ​​ដល់​លលាដ៍​ក្បាល​ដេរ​១០​ថ្នេរ​

13 ឆ្នាំ មុន

ខេត្ត​​កំពង់ឆ្នាំង​ ៖ ​បុរស​ម្នាក់​រង​របួស​ធ្ងន់ ខណៈ​​ពេល​ជិះ​ម៉ូតូ​ឌុប​គ្នា​ ត្រូវ​​ជន​​សង្ស័យ​លប​កាប់​ពីរ​កាំបិត​ផ្គាក់​​ ចំណែក​ម្នាក់​ទៀត​លោត​ចេញ​ពី​ម៉ូតូទាន់​មិន​មាន​រង​របួស​ទេ ។ ​ហេតុ​ការណ៍​​នេះ​កើតឡើង​​កាល​ពីវេលា​ម៉ោង​៦​និង​៣០​នាទី​​ល្ងាច​ថ្ងៃទី​៩ សីហា ២០១២ ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​ថ្លក​យល់ ​ឃុំ​តា​ជេស ស្រុក​កំពង់​​ត្រឡាច ។

​តាម​សម្តី​​បង​ប្អូ​នដែល​​ជូន​មក​​​ព្យាបាលនៅ​​មន្ទីរ​ពេទ្យ​ប្រាប់​ឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ​​កុយ ផាត ភេទ​ប្រុស អាយុ​​៣៥​ឆ្នាំ ជាអ្នក​រត់​ម៉ូតូ​ឌុប​ ស្នាក់​នៅ​ភូមិ​សាវង្ស ​ឃុំ​តា​ជេស ​ស្រុក​កំពង់​ត្រឡាច ​រង​រ​បួស​ក្បាល​ផ្នែក​​ខាង​ឆ្វេង​​ត្រូវ​បាន​​គ្រូពេទ្យ​​ដេរ​អស់​១០​ថ្នេរ ​និង​រយះ​បបូរ​មាត់​លើ។ ចំណែក​ម្នាក់​ទៀត​ដែល​អង្គុយ​​ខាង​ក្រោយ​លោត​ចេញ​ទាន់​ឈ្មោះ​រ៉ា ភេទ​​ប្រុស អាយុ​២៥​ឆ្នាំ ​​មុខ​របរ​​​លាង​ម៉ូតូ ស្នាក់​នៅ​ភូមិ​ជា​មួយ​គ្នា ។

​ប្រភព​ដដែល​​​បន្ត​ទៀត​ថា ជនដៃ​ដល់​​ឈ្មោះ​វ៉េង ភេទប្រុស អាយុ​​២៨​ឆ្នាំ ជា​កសិ​ករ ស្នាក់​នៅ​ភូមិ​កើត​ហេតុ​​ខាង​លើ ​ប​ន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​រួច​រត់​​គេច​ខ្លួន​បាត់​ ។ ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​​​បាន​ជិះ​ម៉ូតូ​សង់​​សេ​១០០ ផលិត​នៅ​ប្រទេស​ចិន ពណ៌​ខ្មៅ ​គ្នា​​២​នាក់ ​ទៅ​​លេង​ផ្ទះ​​បង​ប្អូន​​ជិត​ភូមិ​កើត​ហេតុ ខណៈ​​ពេល​​ត្រឡប់មក​ផ្ទះវិញ ស្រាប់តែ​​​ត្រូវ​ជន​សង្ស័យ​​លប​ចេញ​​ពី​កន្លែង​​ស្ងាត់​មក​កាប់​ចំនួន​២​កាំបិត​ផ្គាក់​​បណ្តាល​ឱ្យ​​ដេក​ដួល​ក្នុង​ថ្លុក​​ឈាមតែម្តង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕