ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី ៖ ​​រកឃើញ​​​ក្រុម​អ៊ិស្លាម​​មួយ​រស់​​នៅ​​ក្រោម​ដី​​10ឆ្នាំ​​​មក​ហើយ​

13 ឆ្នាំ មុន

អាជ្ញាធរ​​​មូល​ដ្ឋាន​​គូសបញ្ជាក់​​​កាលពីថ្ងៃទី​​៩ សីហា​​ថា ​ក្រុម​អ៊ិស្លាម​​​​​មួយក្រុម​​​មាន​មនុស្ស​​​​៦០​នាក់​​​រស់​​​នៅ​​ក្នុង​រូង​​ក្រោម​​​ដីជាមួយ​​​ប្រពន្ធ​កូន​​​​​​រយៈ​ពេល​​១០ឆ្នាំ​​មក​ហើយ​ត្រូវ​បាន​​ប៉ូលិស​​រក​ឃើញ​​​​​ក្នុង​​សាធារណរដ្ឋរុស្ស៊ី​​​តាតា​​ស្ថាន​ ។ ​មនុស្សក្នុង​ក្រុម​សាសនានោះ​ដែល​​រស់​នៅ​​​​រូង​ក្រោម​ដី​​​ដឹកនាំ​​​​​ដោយ​​ប្រមុខ​ម្នាក់​ឈ្មោះ​​​ហ្វៃ​​​អុីស​ រ៉ាក​​ម៉ាន់​ ​សាតា​ រ៉ូវ​​អាយុ​​​​៨៥​ឆ្នាំ  ​។ ​ពួកគេ​​រស់​ក្នុង​​​​​ផ្ទះមួយ​​​​ក្រោម​ដី​ដែល​ប្រែក្លាយ​​​ទៅជា​ព្រះ​​វិហារ​​​លួច​​លាក់​មួយ​នៅ​​កាហ្សា​ន់ រដ្ឋធានី​​​នៃរដ្ឋ​តាតា​ ​ស្ថាន ។

លោក​​​​សាតា​រ៉ូវ  ដែល​​ប្រកាស​​ខ្លួនឯង​​​ថា ជា​ព្រះ​​​​​​​មួយ​កាលពីឆ្នាំ១៩៦៤​នោះ ​បានដាក់​​​​បំរាម​​​​​តឹងតែង​​​បំផុត​​ ។ ​សមាជិក​របស់​​​​​​ខ្លួន​​​​ហាម​ដាច់​​​ខាត​មិន​ឱ្យ​ចេញ​​ក្រៅ​​លើក​លែង​​ករណី​បន្ទាន់​​ហើយ​​​ក៏​រារាំង​ដែរ​មិន​ឱ្យ​​ពួក​​​កូនៗ​​​ទៅសាលារៀន​​ឬទៅ​​ព្យាបាល​​​ជំងឺ​​នៅ​មន្ទីរ​ពេទ្យ ។ ​ពួក​កូនៗ​​​​ក្រុម​នេះពុំ​​ដែល​​​​ជួប​ប្រាស្រ័យ​​​ទាក់ទង​​ជាមួយ​​ពិភព​ខាងក្រៅ​​​ឡើយ​ រួចពួកគេ​​​ក៏​ពុំ​​បានទៅ​​​​សាលា​រៀន​​​ដែរ​និង​មិន​បាន​ទៅ​ពេទ្យ​​ពេល​មាន​ជំងឺ​ដែល​​ប្រការទាំង​នេះ​​​ជា​ការ​រំលោភ​​​​បំពាន​សិទ្ធិ​​​កុមារ​​​​ធ្ងន់​ធ្ងរ ។​

​កសាងនៅក្រោម​​​ដី​ក្នុងរូង​នោះ​​មាន​បន្ទប់​​​​​ តូចៗ​​ទំហំ​​​៦​ម៉ែត្រ​​ក្រឡា​ដែល​ក្នុង​​​បន្ទប់​​ទាំងនេះ​ពួក​ក្មេងៗ​រស់​នៅ​​ក្នុង​ស្ថាន​ភាព​​​​កខ្វក់​​​បំផុត​​និង​​គ្មាន​​​ខ្យល់​​​​អាកាស​​​គ្រប់​គ្រាន់​​​ ។ បើ​សភាព​របស់​ពួកគេ​​ក្មេងៗ​ទាំងនេះត្រូវ​​​បញ្ជូន​​​​ទៅ​មន្ទីរ​​​​ពេទ្យ​មុន​​​​​ពេល​​​បញ្ជូន​​ទៅកាន់​មណ្ឌល​កុមារ​​​​កំព្រា ។ ​ប៉ូលិស​​​​និយាយ​ថា ​ក្នុង​​រូងក្រោម​ដី​​នេះ​មាន​មនុស្ស​រស់​នៅ​​​ដល់ទៅ​៦០​នាក់​​ក្នុងនោះ​​មាន​កុមារ​​​១៥​នាក់ ៕