ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​​ស្រុក​ព្រះ​នេត្រ​ព្រះ​​ចំនួន​៨៥​នាក់​បាញ់​សាក​គ្រាប់​ពិត​

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ដោយ​មាន​កិច្ច​​ប្រតិ​បត្តិ​ការ​ជា​មួយ​កម្លាំង​​កង​ពល​តូច​លេខ​៥១ និង​កម្លាំង​​កង​រថក្រោះ​ ព្រម​ទាំង​​កង​កាំភ្លើង​​ធំ​ប្រចាំ​ទិស​ខេត្ត ​នៅ​រសៀល​ថ្ងៃ​ទី​៩ សីហា ២០១២ ​កម្លាំង​នគរបាល​ស្រុក​​ព្រះ​នេត្រ​ព្រះ ចំនួន​​៨៥​នាក់ បាន​ធ្វើ​​ការ​សាក​បាញ់​គ្រាប់​ពិត ។ ​កម្ម​វិធី​​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​លោក​ស្រី​វរ​សេនីយ៍​ឯក ​ឌី សុជាតិ ស្នង​ការ​រង​តំណាង​លោក​ឧត្តម​សេនីយ៍​​ស្នង​ការ​​​នគរ​បាល​ខេត្ត​ និង​ដោយ​មាន​ការ​ចូល​រួម​ពី​លោក​ឆាយ ថ្នម អភិ​បាល​រង​​ស្រុក​ព្រះ​នេត្រ​ព្រះ​ តំណាង​លោក​មេ​បញ្ជា​ការ​ មេ​បញ្ជា​ការ​រង​​កង​ពល​តូច​​​លេខ​៥១ កង​រថក្រោះ​​ ព្រម​ទាំង​កង​កាំភ្លើង​ធំ​ប្រចាំ​ទិស​​ខេត្ត​បន្ទាយ​មាន​ជ័យ លោក​អធិ​ការ​ អធិ​ការ​រង និង​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​មេ​បញ្ជា​ការ​សឹក​រង​​ស្រុក និង​លោក​មេ​ឃុំ​ចំនួន​៣​ឃុំ​ចូលរួម​ផង​ដែរ ។

​បន្ទាប់​លោក​វរ​សេនីយ៍​ត្រី កែវ ប៊ុន​យឿន ​អធិការ​នគរបាល​ស្រុក​ព្រះនេត្រ​ព្រះ ធ្វើសេចក្តី​រាយ​ការណ៍​​ជុំវិញ​សភាព​ការណ៍​សន្តិ​សុខ សណ្តាប់​ធ្នាប់ ​និង​លក្ខណៈ​ភូមិ​សាស្ត្រ​រួច​មក ។ លោក​អធិ​ការ​​បាន​បញ្ជាក់ថា ​កម្លាំង​ដែល​ត្រូវ​​ចូលរួម​ធ្វើ​សកម្ម​ភាព​បាញ់​គ្រាប់​​ពិតនា​ពេល​​នេះ មាន​ចំនួន​៨៥​នាក់ ក្នុងនោះ​ស្រី​ចំនួន​៣​នាក់ ជា​កម្លាំង​​មក​ពី​តាម​បណ្តា​ប៉ុស្តិ៍​រដ្ឋ​បាល​ចំនួន​៩ ក្នុង​ស្រុក​ និង​កម្លាំង​​ជំនាញ​​នៅ​កន្លែង​​អធិ​ការ​ដ្ឋាន​នគរ​បាល​​ស្រុក ។

​ថ្លែង​នៅ​ក្នុង​ឱកាស​នោះ​លោក​ស្រីវរ​សេនីយ៍​ឯក ឌី ​សុជាតិ ស្នង​ការ​រង​តំណាង​លោក​ឧត្តម​​សេនីយ៍​ត្រី ខេង ស៊ុម ​ស្នងការ​នគរបាល​​ខេត្ត ​បាន​មាន​ប្រសាសន៍​​ថា ដើម្បី​​រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់ សុវត្ថិ​ភាព​ជូន​ប្រជា​ពល​រដ្ឋ​​ក្នុង​មូល​ដ្ឋាន​ជាង​នេះ​ទៅ​ទៀត​ ដើម្បី​ទប់​​ទល់​​ទៅនឹង​សភាព​ការណ៍​​ដែល​កើតឡើង​ជាយថា​ហេតុ​ផង​នោះ និង​ដោយ​មាន​ការ​ឯ​ក​ភាព​ពី​លោក​ឧត្តម​សេនីយ៍​ស្នងការ​នគរបាល​​ខេត្ត​ក្នុង​ការ​ហ្វឹក​ហាត់​ជំនាញ ក៏​ដូច​ជា​​ពង្រឹង​ស្មារតី​​របស់​កង​កម្លាំង​ពេល​​ដែល​មាន​សភាព​ការណ៍​អ្វី​កើត​មាន​នៅ​ក្នុង​មូល​ដ្ឋាន ។ ​នៅ​រសៀល​ថ្ងៃ​នេះ​កម្លាំងនគរបាល​ស្រុក​ព្រះ​នេត្រ​ព្រះ​បាន​ធ្វើ​ការ​សាក​ល្បង​​បាញ់​គ្រាប់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕