ក្រុងប៉ោយប៉ែត ៖ លោកឈួន ហៃ អនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានប្រកាសជាប្រធានស្តីទី ខណៈលោកជួប អេន ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចូលនិវត្តន៍ នៅវេលាម៉ោង៣រសៀលថ្ងៃទី១០ សីហា ២០១២ នៅសាលប្រជុំសណ្ឋាគារលី ហេងឆាយ ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកឡាយ ឫទ្ធី អគ្គនាយករងគយ និងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ប៉ែន ស៊ីម៉ន អគ្គ នាយកគយ និងរដ្ឋាករកម្ពុជា ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕




ចែករំលែកព័តមាននេះ