ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ HAIKUI បណ្តាលឱ្យ​​មនុស្សស្លាប់​​19នាក់​​​នៅក្រុង​​​ម៉ានីល​

13 ឆ្នាំ មុន

បណ្តា​​​អ្នកទទួល​ខុសត្រូវ​​​​​​​ហ្វ៊ីលីពីន​ថ្លែង​កាលពី​ថ្ងៃទី​​៩ សីហាថា មនុស្ស​​១៩​នាក់​​ស្លាប់​​​​នៅ​​ក្រុង​​​ម៉ានីល​ហើយ​​មនុស្ស​ដល់ទៅ​​ជិត​២លាន​នាក់ត្រូវ​ជម្លៀសចេញ​ក្រោយ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​​​ដែល​​​ជន់​លិច​​ភាគ​ខាង​ជើង​​និង​​ភាគ​​កណ្តាល​​​ហ្វ៊ីលីពីន​​​រយៈពេល​​ប៉ុន្មាន​​ថ្ងៃ​​ចុង​ក្រោយ​នេះ ។

ក្រុម​ប្រឹក្សា​​ជាតិ​​គ្រប់គ្រង​​​គ្រោះថ្នាក់​​និង​​បង្ការ​​​គ្រោះ​មហន្តរាយ​​ធម្មជាតិ​​​ថ្លែង​ថា មនុស្ស​៩​នាក់​​​ស្លាប់​​ក្នុង​ការ​បាក់​ដី​​​ មនុស្ស៨​នាក់​​ស្លាប់​​ដោយ​​លង់ទឹក​ ហើយ​២​នាក់​​​​ស្លាប់​​ដោយ​ខ្សែ​ភ្លើង​​ឆក់ ។ មនុស្ស៤នាក់​​ត្រូវ​របួស​ហើយ​៣​នាក់​​ទៀត​​​នៅតែ​បាត់​​ខ្លួន ។ ​សរុប​មនុស្ស​ដល់ទៅ​១,៩៥​លាន​នាក់​​​រង​ការ​​ប៉ះពាល់​​ដោយ​​សារ​ទឹក​ជំនន់​​​ដ៏អាក្រក់​​បំផុត ដែល​ប្រទេស​​​​នេះពុំ​​​ធ្លាប់​​ជួប​ប្រទះ​​ចាប់តាំងពីឆ្នាំ២០០៩​មក ខណៈ​​ព្យុះ​ HAIKUI ធ្វើ​ឱ្យ​​​ក្រុង​ម៉ានីល​ជាប់​គាំង​ក៏ដូចជា​​ផ្នែក​​មួយធំ​នៃកោះ​​លូហ្សុង​​ដែរ ។​

​កាលពីព្រឹក​ថ្ងៃទី​​៩ សីហា​​​ ព្យុះ​​​​នោះ​បាន​​ចាក​ចេញ​​​​ពីហ្វ៊ីលីពីន​​​​​​តែ​តំបន់​​ក្រុង​​ម៉ានីល និង​បណ្តា​​​ខេត្ត​ជាប់​​ជិតខាង​បន្តរង​​​​ការ​ធ្លាក់​ភ្លៀង​​​ទៀត ៕​