ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខា​សាលា​​ស្តីពី​ការ​រៀបចំ​​បណ្តាញ​​សហ​គមន៍​​ព្រៃឈើ​

13 ឆ្នាំ មុន

ខេត្ត​ព្រះវិហារ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​​ទី​៨ សីហា ២០១២ ​កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​អគារ​សាខា​កាក​បាទ​ក្រហម​​​កម្ពុជា​ ខេត្ត​ព្រះ​វិហារ ​មាន​រៀប​ចំ​ពិធី​​បើក​សិក្ខា​​សាលា​មួយ​ស្តី​ពី​ការ​រៀបចំ​បណ្តាញ​​សហ​គមន៍​​ព្រៃ​ឈើ​ក្នុង​ខេត្ត ។

ពិធី​នោះ​រៀបចំ​​ឡើង​ដោយ​អង្គ​ការ Oxfam ជំនួយ​របស់​​សហ​​ភាព​អឺរ៉ុប និង​អង្គ​ការ​នានា​សហ​ការ​​ជា​មួយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​ខេត្ត​​ដែល​​​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ស្រី ខូយ ​ប៊ុន​ថាន ​អភិ​បាល​រង​​ខេត្ត​​ព្រះវិហារ ​តំណាង​អង្គ ការ​ Oxfam តំណាង​អង្គ​ការ​នានា​ខណ្ឌ​រដ្ឋ​បាល​​ព្រៃ​ឈើ​ ព្រះវិហារ ព្រម​ទាំង​​សមា​ជិក សមា​ជិកា​ជា​ច្រើន​រូប​ទៀត មក​ពីគ្រប់​​បណ្តាល​សហ​គមន៍​​ព្រៃ​ឈើ​​ក្នុង​ខេត្ត​ចំនួន​១៨ សហ​គមន៍​ដោយ​​​បាន​ចែក​ចេញ​ចំនួន​២៩​កន្លែង ​មាន​ផ្ទៃ​ដី​សរុប​ស្មើ​នឹង​៣៧.០៦៣ហិកតា ។

លោក​នង ខេម​រិន្ទ ​នាយ​រង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​​ឈើ​ខេត្ត​ព្រះ​សីហនុ ​បាន​ឡើង​​អាន​របាយ​ការណ៍​​ជា​ច្រើន​​ស្តីពី​ច្បាប់​​ព្រៃ​ឈើ និង​សហ​គមន៍​​ព្រៃឈើ​ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​សំណាក់​លោក​បណ្ឌិត​ច័ន្ទ ​សារុន រដ្ឋ​មន្ត្រី​​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់​​ និង​នេសាទ ​បាន​ជំរុញ​ឱ្យ​រដ្ឋ​បាល​​ព្រៃ​ឈើ​​ជា​សេនា​ធិការ​ដែល​មាន​លោក​​ឆេង គឹម​សុន ជា​ប្រធាន និង​មាន​ការ​គាំទ្រ​​ពី​អាជ្ញា​ធរ​​គ្រប់​លំដាប់​ថ្នាក់ មន្ទីរ​ អង្គ​​ភាព ពាក់​ព័ន្ធ​បាន​ខិត​ខំ​​រៀបចំ​​ជា​សហ​គមន៍​​ព្រៃ​ឈើ​​នេះ​ឡើង​ដែល​កំពុង​ទទួល​បាន​នូវការ​ថែ​បំប៉ន សមាសភាព ដើម្បី​ចូល​រួម​អនុ​វត្តន៍​គ្រប់​គ្រង​ធនធាន​ព្រៃ​ឈើ ស្រប​តាម​​ផែន​ការ​គ្រប់​គ្រង​​ព្រៃ​សហ​គមន៍​​ជូន​អង្គ​សិក្ខា​សាលា​​បាន​ជ្រាបផង​ដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕