ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​ត្រី​​ភ្លាត់​ស្នៀត​​ឆក់​ខ្លួន​ឯងដួល​ក្បាល​​ចូល​ទឹក​ជើង​លើ​គោក​​ស្លាប់​បាត់​បង់​ជីវិត

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ ​កាល​ពី​វេលា​ម៉ោង​១១ និង​១០​នាទី​យប់​​​ថ្ងៃទី​៨ សីហា សាក​សព​បុរស​ម្នាក់​​​ត្រូវ​បាន​​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្បាល​​ក្នុង​ទឹក​​ជើង​លើ​គោក ក្នុង​ដីឡូត៍​​មួយ​កន្លែង​​ដែល​មាន​ទឹក​ដក់​ច្រើន​ ស្ថិត​​​នៅ​ខាង​ត្បូង​បុរី​ឧទ្យាន​តា​ង៉ូវ​ក្រោម ក្នុង​ក្រុម​១ ភូមិ​តាង៉ូវ​ក្រោម​ សង្កាត់​និរោធ ខណ្ឌ​មាន​ជ័យ ។

អ្នក​រស់​​នៅ​ជិត​កន្លែង​កើត​ហេតុ ​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាង​លើ​ពួក​គេ​បាន​ឮសូរ​​សំឡេង​ឆ្កែ​​ព្រុសខុស​ពី​ធម្ម​តា ក៏នាំ​គ្នា​ដើរ​ទៅ​រក​មើលស្រាប់​តែ​​ឃើញ​ភ្លើង​ពិល​ចាំង​ចោល​​នៅ​លើ​ស្មៅ​ក្នុង​ដី​ឡូត៍​​មួយ​កន្លែង​​ ទើប​នាំ​គ្នា​​ចូល​ទៅ​ពិនិត្យ​​មើល​ឱ្យ​បាន​ច្បាស់​​ស្រាប់​តែ​ឃើញ​​​សាក​សព​បុរស​ម្នាក់​ដេកស្លាប់​​ក្បាល​ចូល​ក្នុង​ទឹក​ជើង​នៅ​លើ​គោក​ធ្វើ​ឱ្យ​គ្រប់​គ្នា​​មាន​ការ​ភ្ញាក់​ផ្អើល​​ឆោ​ឡោ​តែ​ម្តង។

តាម​ប្រភព​ដដែល​​បន្ត​ទៀត​ថា បុរស​ដែល​ស្លាប់​​បាត់​បង់​ជីវិត​នេះ​ឈ្មោះ​​រី ជឿន ​អាយុ​៣៥​ឆ្នាំ ជា​កម្ម​ករ​សំណង់ ស្នាក់​នៅ​ជិត​កន្លែង​កើត​ហេតុ មាន​ស្រុកក​ំណើត​នៅ​ភូមិ​ស្ពាន​ពោធិ៍ ឃុំ​សេដ្ឋី ស្រុក​សាម​គ្គី​​មាន​ជ័យ​ ខេត្ត​កំពង់​ឆ្នាំង ។ មុន​ពេល​​កើត​ហេតុ ជន​រង​គ្រោះ​បាន​​អូស​ខ្សែ​ភ្លើង​មួយ​ចង្វាយ​​ត​ជា​មួយ​ឧបករណ៍​​ឆក់​ត្រី​ដែល​​ធ្វើ​ពី​ដែក​ត​ដង​​ឫស្សីដូច​ដង​​បបក់​ត្រី​ដើេរ​ឆក់​ត្រី​ក្នុង​​ដី​ឡូត៍​​ទំនេរ​មួយ​កន្លែង​ដែល​មាន​ទឹក​មិន​ជា​ជ្រៅ​ប៉ុន្មាន​​ទេ តែ​មាន​ត្រី​ច្រើន​ ។

ប្រភពព័ត៌​មាន​បន្ត​ថា ពេល​​​ដើរ​​ឆក់​នោះ​មិន​ដឹង​ជា​​ជន​​រង​គ្រោះ​​ភ្លាត់​ស្នៀត​បែប​ណាទេ​​​ ស្រាប់​តែ​ឆក់​ខ្លួន​ឯង​បណ្តាល​ឱ្យ​​​ប្រកាច់​​ដួល​​ក្បាល​ចូល​ក្នុង​ទឹក​​ស្លាប់​ភ្លាម​ៗ​តែម្តង​ ។ ចំណែ​ក​ខ្លះ​​ទៀត​ថា ពេល​ស្ពាយ​ប្រដាប់​ឆក់​​ដើរ​​ឆក់​​ត្រី​នោះ​​ទំនង​ជា​ជន​រង​គ្រោះ​​ត្រូវ​ចរន្ត​ភ្លើង​ឆក់​ខ្លួន​ឯង​ក៏រអិល​ជើង​ដួល​ដាំ​ក្បាល​​ចូល​ទឹក​ជើង​នៅ​លើ​គោក​បណ្តាល​ឱ្យ​ឈ្លក់​ទឹក​​​ស្លាប់​តែ​ម្តង​ ។ ​នៅ​លើ​ខ្លួនប្រាណ​​ជន​រង​គ្រោះ​​ គេ​ឃើញ​មាន​ស្នា​ម​របួស​​រលាត់​ដើម​ទ្រូង ​រយះ​​បាត​ដៃ ហើយ​ម្រាម​ដៃ​ទាំង​អស់​មាន​សភាព​រួញ​ក្រញង់ ។

ក្រោយ​ពេល​កើត​ហេតុ​សាច់​ញាត​ិ​ជន​រង​គ្រោះ​មិន​បាន​ធ្វើ​ការ​ប្តឹង​ផ្តល់​​ទៅ​សមត្ថ​កិច្ច​ទេ ដោយ​​បង​ប្រុស​បង្កើត​ឈ្មោះ​រី អែម អាយុ​៤១​ឆ្នាំ ជា​អ្នក​ចេញ​មុខ​មក​ទទួល​យក​សព​​ប្អូន​ប្រុស​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​​នៅ​ស្រុក​​កំណើត​​ ៕