ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​រាជ​អាវុធ​ហត្ថ​​ស្រុក​​​អូ​រយ៉ា​ដា​​​វផ្តល់​​ការ​​​ឧប​ត្ថម្ភ​​​​ដល់​និស្សិត​ស្ម័គ្រ​ចិត្ត​​

13 ឆ្នាំ មុន

ខេត្ត​រតន​គិរី​ ៖ ​​ដោយ​មានការ​ណែ​នាំ​ជា​ប្រចាំ​​ពី​លោក​ឧត្តម​សេនីយ៍​​ត្រី​គឹម ​រស្មី មេ​បញ្ជា​ការ​​កង​រាជ​អាវុធ​​ហត្ថ​​ខេត្ត​​ ដល់​បណ្តា​​​កង​កម្លាំង​​​​កង​រាជ​អា​វុធ​ហត្ថ​​មូល​ដ្ឋាន​​ទូ​ទាំង​ខេត្ត​​ឱ្យ​​ចុះ​សហ​ការ​ជាមួយ​​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​​សម្តេច​​តេ​ជោ​ហ៊ុន សែន ក្នុង​ការ​​​ចុះ​វាស់​វែង​​ដី​ធ្លី​ជូន​ប្រជា​ពល​រដ្ឋ​​ នៅ​​ព្រឹក​ថ្ងៃ​ទី​​៨ សីហា ​លោក​សុខ ​មីន ​មេ​​បញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​ស្រុក​​អូ​រយ៉ា​ដាវ ​​បាន​​ដឹក​នាំ​​កម្លាំង​​ក្រោម​ឱវាទ​​ចុះ​ទៅ​​សួ​រសុខ​​ទុក្ខ​​ និង​​សំណេះ​សំណាល​ជាមួយ​​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​​ក្នុង​ក្រុម​ទី​​៣៩ ​ដែល​កំពុង​​ចុះ​វាស់​វែង​​ដី​ធ្លី​​ជូន​ប្រជា​ពលរដ្ឋ​​ក្នុងឃុំ​​លំជ័រ ​ស្រុក​អូរយ៉ា​ដា​វ​ ។​​

នា​​ឱកាស​​នោះ​ លោកសុខ​ មីន​​​ និងសហ​ការី​​បាន​ពាំ​នាំ​​នូវ​ការសាក​​​សួរ​សុខ​ទុក្ខ​​ពី​សំណាក់​​​លោក​មេ​បញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​ ដែល​លោក​​​មេ​បញ្ជា​ការ​​តែង​តែ​ដាស់​តឿន​​ឱ្យ​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​ ​​សហ​ការ​ជាមួយ​​​បង​ប្អូន​​ក្រុម​យុវជន​​ស្ម័គ្រ​ចិត្ត​​​ ព្រម​ទាំង​​ធ្វើ​ការ​ឧបត្ថម្ភ​​ទៀត​ផង ។ ចំពោះ​អំណោយ​​នាំ​ទៅ​ផ្តល់​​​ជូន​​​នា​ថ្ងៃ​នោះ​​មាន​ថវិកា​​ចំនួន​២០​​ម៉ឺន​រៀល ​សាច់​ជ្រូក​​ចំនួន​​៧គីឡូ​ក្រាម ​សាច់​គោ​៥​គី​ឡូ​ក្រាម ​ទឹក​បរិស​ុទ្ធ​​ចំនួន​១០​កេស ​ត្រឡាចចំនួន​​២០​គី​ឡូ​ក្រាម ​ផ្លែ​សាវ​ម៉ាវ​​១០​គី​ឡូ​ក្រាម ​និង​បន្ទប់​អនា​ម័យ​​ចល័ត​​ចំនួន​​១ ។

​លោក​សួន  ផានិត ​ប្រធាន​ក្រុម​ការ​ងារ​​​យុវជន​​ស្ម័គ្រ​ចិត្ត​​បានថ្លែង​​​​​​ថា​ ដោយ​មាន​​កា​រសហ​ការ​ល្អ​​របស់​អា​ជ្ញា​ធរ​​ កង​កម្លាំង​​ប្រដាប់​អាវុធ និង​មន្ត្រី​ជំនាញ​​ពាក់​ព័ន្ធ​​រួម​​ទាំង​​អាជ្ញា​ធរ​​មូល​ដ្ឋានផង​​​ បាន​​​បង្ក​លក្ខណៈ​​ងាយ​ស្រួល​​ទាំង​ការ​​ស្នាក់​នៅ​ ​និង​​ការ​ហូប​​ចុក​​ដល់​ក្រុម​​ការ​ងារ​​យុវជន​ស្ម័គ្រ​ចិត្ត​ ដើម្បី​ចុុះ​​វាស់​វែង​​ដី​ធ្លី​​ជូន​ប្រជា​ពលរដ្ឋ​​ ប្រកប​ដោយ​​ឆន្ទៈ​​មោះ​មុត​ សម្រេច​​​ឱ្យ​បាន​​តាម​​អនុ​សាសន៍​ដ៏​ខ្ពង់​ខ្ពស់​​របស់​សម្តេច​​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​ ប្រយោជន៍​​ដើម្បី​កាត់​បន្ថយ​​ និង​បង្រួម​​ឱ្យ​​ខាង​​តែ​បាន​​បញ្ហា​វិវាទ​​​ដី​ធ្លី​​រវាង​ប្រជា​ពល​រដ្ឋ​ និង​ក្រុម​​ហ៊ុន​​​ដី​សម្ប​ទាន​​សេដ្ឋ​កិច្ច ។ ក្នុង​រយៈ​​ពេល​២​ថ្ងៃ​​ គឺ​ចាប់​​ពី​ថ្ងៃ​ទី​​​៦​ដល់​ទី​​​៧ សីហា ​ឆ្នាំ​​២០១២​ ​ក្រុម​ការ​ងារ​​សម្រេច​ការ​វាស់​វែង​​បាន​​៨០​​ក្បាល​ដី​​ ​ស្មើ​នឹង​​ចំនួន​​៦០​​គ្រួសារ ​និង​ធ្វើ​ការ​វាស់​វែង​​បាន​​៣០៣​​​ចំណុច​ ស្មើ​នឹង​​​១៩៧​​ហិក​តា ។

​ចុង​បញ្ចប់​ លោក​សួន ផានិត ​តំណា​ង​ឱ្យ​​ក្រុម​​យុវជន​ស្ម័គ្រ​ចិត្ត​​សម្តេច​​តេជោ ហ៊ុន​ សែន ​បាន​​​​ថ្លែង​អំណរ​គុណ​​លោក​មេ​បញ្ជា​ការ​​កង​រាជ​​អាវុធ​ហត្ថ​​​ស្រុក​​អូរ​យ៉ា​ដា​វ​ ​និងសហ​ការី​​ដែល​បាន​នាំយក​​ថវិកា​​ ​គ្រឿង​ឧប​ភោគ​​បរិ​ភោគ​ និង​បន្ទប់​​អនា​ម័យ​​ចល័ត​​មក​​​ផ្តល់​​ជូន​នាពេល​នេះ​ ៕​