ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក​ទន្លេ​​ពុំ​ដឹង​មូល​ហេតុ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សព​បុរស​ម្នាក់​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ប្រទះ​ឃើញ​អណ្តែត​​ទឹក​ទន្លេ​មាន​លក្ខណៈ​​ហើម​​ស្អុយ​ដោយ​ពុំ​ទាន់​ដឹង​ពី​មូល​ហេតុ​នៅ​ឡើយ​ថា ជា​ករណី​ឃាត​កម្ម ឬ​អ្វី​នោះ​ទេ ​ដែល​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពីវេលា​ម៉ោង​​៩​ព្រឹក​ថ្ងៃទី​១០ សីហា ២០១២ ​ស្ថិតក្នុង​ភូមិ​ដើម​គ សង្កាត់​​ព្រែក​តា​សេក ខណ្ឌ​ឫស្សីកែវ ។

​តាម​ការ​ឱ្យ​ដឹង​ជំហាន​ដំបូង​បុរស​រងគ្រោះ​មិន​ត្រូវបាន​​ស្គាល់​អត្ត​សញ្ញាណ​ឡើយ។ ភ្លាមៗ​​ប៉ូលិស​ប៉ុស្តិ៍​​សង្កាត់​ព្រែក​តា​សេក​​បាន​ចុះ​ទៅ​​ពិនិត្យ​មើល​ និង​ជួល​ឱ្យ​គេ​​អូស​សព​មក​ច្រាំង​ទន្លេ​​​យក​ទៅ​តម្កល់​​ទុក​នៅ​វត្ត​ព្រែក​តា​គង់​រង់​ចាំ​មន្ត្រី​ជំនាញ​ធ្វើ​កោសល្យ​​វិច័យ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕