ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​​ម៉ូតូ​​រត់​មិនរួច​រត់​ចូលព្រៃ​​ដាច់​បាយ​​​​លួច​ចូល​​​​ភូមិ​​​​លួច​ទៀត​ចាប់​បាន​ម្នាក់​

13 ឆ្នាំ មុន

ខេត្ត​ស្ទឹងត្រែង​ ៖ ជនសង្ស័យ២នាក់​​ដែល​អ្នកចម្ការចោទប្រកាន់ថា ​លួចសម្ភាររបស់​ពួក​គាត់​​​ត្រូវ​បានចាប់ឱ្យ​សមត្ថកិច្ច​កាល​ពីវេលា​ម៉ោង​៣​និង៣០នាទីរសៀល​​ថ្ងៃទី៦ សីហា នៅ​ចំណុច​វាលរំពេ ក្នុងភូមិកាទោត ឃុំកំភុន ស្រុក​សេ សាន ។គួរបញ្ជាក់ថា បានធ្វើសកម្មភាពលួចម៉ូតូ​នៅ​ជនបទក្នុងខេត្តរតនគិរី រួចជិះគេចខ្លួនតាម​ផ្លូវ​ជាតិលេខ៧៨A ចូល​មក​ដល់​ទឹកដី​ក្រុង​​ស្ទឹង​ត្រែង ហើយ​ត្រូវកម្លាំងស្នងការដ្ឋាននគរបាល​ខេត្តចុះស្ទាក់ចាប់​ក៏​​​ផ្តួល​​​​ម៉ូតូ​​​ចោលរួច​រត់ចូល​ព្រៃ​ហើយ​​វង្វេងក្នុង​ព្រៃ​ ។

ដោយសារ​ហេវហត់ខ្លាំង​ពេក​ បានចូលទៅរកសុំបាយអ្នកភូមិហូប​​តែដោយ​ម្ចាស់​មិននៅក៏​លួចសម្ភារអ្នក​ភូមិ​និង​លួច​បាយ​រត់​ចូលព្រៃ​​ ហើយ​​ត្រូវម្ចាស់តាម​ទាន់​ជាន់កជាប់ម្នាក់ចាប់ប្រគល់ឱ្យ​​កងរាជ​អាវុធហត្ថ ​ខេត្ត ។ មន្ត្រីកងរាជអាវុធហត្ថខេត្តឱ្យដឹងថា ​​ជន​សង្ស័យ​ម្នាក់​នេះ​ឈ្មោះមួង ឡងឌី ហៅប្រុស អាយុ​២៣​ឆ្នាំ មានទីលំនៅនៅ​ខេត្តកំពង់ស្ពឺ   ចំណែកជនសង្ស័យម្នាក់​ទៀត ដែល​សមត្ថ​កិច្ច​កំពុងតាម​ចាប់​ខ្លួន​នោះឈ្មោះ​វុន ប្រុសពៅ ​។ ប្រភព​​ព័ត៌​មាន​បានឱ្យដឹងថា នៅយប់ថ្ងៃទី៤ ​សីហា ពួក​គេទាំងពីរនាក់បាននាំគ្នា​ចូល​ផឹកស៊ីនិង​រាំ​លេង​​​នៅក្នុងហាង​ឌីស្កូ​កាឡាក់ស៊ីក្លឹប ក្នុង​ខេត្ត​រតនគិរី​រហូតដល់ម៉ោង១១យប់ ។

ដោយ​ សប្បាយមិនទាន់អស់ចិត្ត ​ពួក​គេក៏​បានហៅម៉ូតូ​ឱ្យ​ឌុបទៅរកទិញថ្នាំញៀនជក់ដើម្បី​សប្បាយ​ឱ្យ​អស់ចិត្ត ហើយ​នៅពេល​ឱ្យ​ម្ចាស់ម៉ូតូ​ចូល​ទៅ​ទិញក៏ឆ្លៀត​ឱកាស​លួច​យក​ម៉ូតូ​ឌុបគ្នា​ចាក​ចេញ​ពីខេត្តរតនគិរី​ក្នុងបំណង​យកទៅលក់​នៅឯរាជ​ធានីភ្នំពេញ តែក៏​ត្រូវ​អស់លក្ខណ៍​ត្រឹម​ទឹកដី​ខេត្ត​ស្ទឹងត្រែង ។ ដោយ​​សារ​មាន​ការរាយការណ៍​ ពីសមត្ថកិច្ច​ខេត្ត​រតន​គិរី​កម្លាំងនគរបាល​ព្រហ្ម​ទ​ណ្ឌខេត្ត​ស្ទឹងត្រែង​ បានចុះទប់ស្កាត់និងឡោមព័ទ្ធចាប់ ខណៈនោះ​ក្រុមជន​សង្ស័យ​បានទុកម៉ូតូ​ចោលរត់​​​គេច​​​ខ្លួនហើយ​ដើរវង្វេងព្រៃ​​ក៏លួចចូល​ទៅ​ក្នុងភូមិ​អ្នក​ស្រុក​​រក​អាហារ​ ។

ពេល​មិន​ឃើញ​​ម្ចាស់ ក៏​លួចទូរទស្សន៍ ស៊ីឌីម៉ាកអ៊ីវីឌី ១គ្រឿង និងសម្ភារ​​មួយ​ចំនួន​​​ទៀត ​តែត្រូវម្ចាស់​ទាន់ ​ក៏ចាប់​​ក្របួច​បាន​​ម្នាក់​ប្រគល់ឱ្យ​​កង​អាវុធហត្ថ​ខេត្តនាំខ្លួន​មក​ធ្វើការសាកសួរ ។យោង​តាមចម្លើយសារភាព ជនសង្ស័យ​ឈ្មោះ​មួង​​​ ឡងឌី​ ត្រូវ​​បានកសាង​សំណុំ​រឿង​​​រួម​ជាមួយ​​វត្ថុ​តាងបញ្ជូន​​​​ទៅ​កាន់​​សាលា​ដំបូង​​​ខេត្ត​​នាព្រឹក​ថ្ងៃទី៨ សីហា​ ៕