ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាន​ទូត​ជប៉ុន​​ពិនិត្យ​​ប្រព័ន្ធ​ធានា​សាស្ត្រ​ និង​បន្ត​ជួយ​ជំហាន​ទី​២​ទៀត​

13 ឆ្នាំ មុន

ខេត្ត​ពោ​ធិ៍​សាត់​ ៖ ​​រយៈ​ពេល​​​ពេញ​មួយ​ថ្ងៃ​​​​ទី​​៨​ សីហា ​តំណាង​​​​អង្គ​​ការ​ Jica ទី​​​ប្រឹក្សា​​​​ក្រសួង​​​ធន​ធាន​ទឹក​​​​​ និង​ឧ​តុ​​និ​​យម​​​​ និង​ទី​​ប្រឹក្សា​​​ TSC3 ​ដឹក​នាំដោយ​លោក​​​​​ ពេជ​​ វាស​នា អគ្គ​នាយក​​រង​កិច្ច​​​ការ​រដ្ឋ​បាល​​នៃ​ក្រសួង​​​​​ធនធាន​ទឹក​ និង​​ឧតុ​និយម​ បាន​ចុះ​​​ត្រួត​ពិនិត្យ​​ និង​​​វាយ​តម្លៃ​​​​លើ​ប្រព័ន្ធ ​​​ស្រោច​​ស្រព​​នៅ​ខេត្ត​​​ពោធិ៍​​សាត់ ។​

​លោក​ កែវ​ ​វ័យ​ ​ប្រធាន​​​​មន្ទីរ​​​ធន​ធាន​​ទឹក​​​ និង​ឧ​តុ​និយម​​​ខេត្ត​ បាន​ឱ្យ​ដឹង​​​ថា ប្រព័ន្ធ​​ស្រោច​​ស្រព​​​គម្រោង​​អង្គ​ការ​​ Jica ជា​ជំនួយ​ឥត​សំណង​​​​របស់​ប្រទេស​​​​ជប៉ុន​នៅ​ខេត្ត​ពោធិ៍​សាត់​​ ដែល​បាន​​​សាង​​សង់​​​រួច​​ដូច​ជា​​ នៅ​​ធ្លា​ម្អម​​ ស្រុក​​​ក្រគរ សាង​សង់​​​នៅ​ឆ្នាំ​២០០៩​ ស្រោច​​ស្រព​​លើ​ផ្ទៃ​ដី​ស្រែ​ ៣.៥០០​ ហិកតា​​ ប្រព័ន្ធ​ធារា​សាស្ត្រ​​ទួល​គូរ​ស្រុក​​​​កណ្តៀង​​​ សាង​សង់​​​នៅ​ឆ្នាំ​​២០១០​ ​ស្រោច​​ស្រព​​​​​លើ​ផ្ទៃ​​​ដី​​៧៧១​ហិក​តា​ ​ប្រព័ន្ធ​​​​ធារា​សាស្ត្រ​​​​​កំពែង ​​​​​ស្រុក​​​​ភ្នំក្រវាញ​​ សាង​សង់​​​​នៅ​ឆ្នាំ​​២០១២​ ស្រោច​ស្រព​​​លើ​ផ្ទៃដី​​​៣៨០​​ហិកតា​​ ប្រព័ន្ធធារា​សាស្ត្រ​​​កំប៉ា​ង​​ ស្រុក​បាកាន​​ សាង​សង់​​​​នៅ​ឆ្នាំ ​​២០១០​ ស្រោច​ស្រព​​​​​លើ​ផ្ទៃ​​ដី​​​២.២០០​​ហិកតា​ និង​​​ម៉ូ​ដែល​​​សៃ​​ដំណាក់​​​អំពិល​​ ក្រុង​​ពោធិ៍​សាត់​​ សាង​សង់​​នៅ​ឆ្នាំ​​២០១២​ ស្រោច​ស្រព​​លើ​ផ្ទៃ​ដី ​១០០​ហិកតា​ ។ បន្ទាប់​ពី​​ពិនិត្យ​​​​​ប្រព័ន្ធ​​​ស្រោច​ស្រព​​​ទាំង​អស់​​​ខាង​​​លើ​​​រួច​មក​ គណៈ​​ប្រ​​​​​តិ​​​ភូ​​ក៏​បាន​​​បន្ត​​​ដំណើរ​​​​​ទៅ​ពិនិត្យ​​​​មើល​ការ​សាង​​សង់​ទំនប់​​​​ទី​​៣​ នៅ​ស្រុក​​​​ភ្នំ​ក្រវាញ​​របស់​ក្រុម​ហ៊ុន​​ចិន ​ពិនិត្យ​​​ស្ថានីយ​វាស់​​​ទឹក​​​បាក់​​​ត្រកួន​ ស្រុក​​ភ្នំ​​​​ក្រវាញ​ និង​ពិនិត្យ​​​​ស្ថានីយ​​ឧតុ​និយម​​​នៅ​មន្ទីរ​​​ធន​ធាន​ទឹក​ និង​ឧតុ​និយម​​​ខេត្ត​ផង​ដែរ​ ។​

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕