រាជធានីភ្នំពេញ ៖ ដើម្បីឆ្លើយតបនឹងតម្រូវការក៏ដូចជាការគាំទ្រយ៉ាងច្រើនពីសំណាក់ស្ត្រីមេផ្ទះ ផលិតផលខ្នរបានធ្វើការចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្មថៃកាលពីថ្ងៃទី៥ ដល់ថ្ងៃទី៨ កក្កដា កន្លងទៅនេះ នៅសាលកោះពេជ្រក្នុងគោលបំណងដើម្បីចែកជូននូវភាពអាថ៌កំបាំងក្នុងការចម្អិនម្ហូបឱ្យមានរសជាតិឈ្ងុយឆ្ងាញ់ដោយមិនបាច់ប្រើអំបិល ស្ករ ប៊ីចេង គឺប្រើតែដុំស៊ុបខ្នរសម្រាប់សម្លទឹកគ្រប់មុខ ស្ងោរ ស៊ុប សម្លមានដូចជា កកូរ ម្ជូរ ប្រហើរជាដើម និងម្សៅស៊ុបខ្នរជាមួយឆា ប្រឡាក់ ញាំភ្លាក៏ដោយ ជាមួយភាពរីករាយ នៃការលេងហ្គេមដើម្បីឈ្នះរង្វាន់ ការចែកជូននូវដុំស៊ុបខ្នរ និងភ្លក់ម្ហូបដោយឥតគិតថ្លៃ ការប្រកួតប្រជែងក្នុងការចម្អិនម្ហូបពីសំណាក់ស្ត្រីមេផ្ទះ និងផ្តល់ជូននូវបទពិសោធន៍ និងវិធីសាស្ត្រក្នុងការចម្អិនម្ហូបគ្រប់មុខឱ្យមានរសជាតិឈ្ងុយឆ្ងាញ់ថែមទាំងចំណាយពេលតិចចំណេញថវិកាពីសំណាក់ចុងភៅខ្នរ ព្រមទាំងការលក់ជូនពិសេសជាមួយការថែមជូនរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពីផលិតផលខ្នរ ។ មានការចូលរួមនិងសរសើរមិនដាច់ពីមាត់ពីសំណាក់ស្ត្រីមេផ្ទះជាច្រើនដែលគាត់បានមកចូលរួមនៅស្តង់ផលិតផលខ្នរថា គ្រប់ម្ហូបពិតជាឆ្ងាញ់ជាមួយខ្នរ ។
ផលិតផលទឹកលាងចានសាន់ឡៃក៏បានចូលរួមកម្មវិធីនេះដែរ ដោយមានការបង្ហាញជូននូវប្រសិទ្ធភាពរបស់ទឹកលានចានសាន់ឡៃដែលអាចកម្ចាត់ជាតិខ្លាញ់ និងកាកសំណល់អាហារនៅលើចានបានយ៉ាងមានប្រសិទ្ធភាព ជាមួយនឹងការបង្ហាញជូននូវសាន់ឡៃមួយដបប្រសើរជាងទឹកលាងចានម៉ាកផ្សេង២ដប ៕


ចែករំលែកព័តមាននេះ