ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​ស្រុក​កៀន​ស្វាយ​​​ឃាត់​ខ្លួន​​បុរស​ម្នាក់​​ពាក់ព័ន្ធ​​ករណី​ប្រទូស្ត​​​​កេរ្តិ៍ក្មេង​ស្រី

13 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ នគរ​បាល​ប៉ុស្តិ៍​​សំរោង​ធំ​​សហ​ការ​​​ជាមួយ​​នគរ​បាល​​​​ស្រុក​កៀន​ស្វាយ​​បាន​ចាប់​​ឃាត់​ខ្លួនបុរស​​ម្នាក់ ​​កាលពី​​លា្ងច​​​ថ្ងៃទី​​​៧ សីហា ​​នៅភូមិព្រែក​​​តាកែវ ​ឃុំ​សំរោង​​ធំ ស្រុក​​​កៀន​ស្វាយ​ ​ដោយ​​​យោង​ទៅ​លើ​​ពាក្យ​បណ្តឹង​​​របស់​ម្តាយក្មេងស្រីម្នាក់​​ដែល​ប្តឹង​​​​ចោទប្រកាន់​​​ថា ​បាន​ធ្វើ​សកម្ម​ភាព​​​ប្រទូស្ត​​កេរ្តិ៍​​ខ្មាសកូន​ស្រី​​របស់គាត់ ។​

បុរស​ដែល​ត្រូវ​ចាប់​ខ្លួន​​នេះ​ឈ្មោះ ​ហួយ​ ឧត្តម ​អាយុ​​​៥៣​ឆ្នាំ ​​ជា​ជាង​ប៉ះកង់ និងមានទី​លំ​នៅ​​ក្នុង​ភូមិឃុំ​ខាងលើ​​​​ ​។ ​តាម​ប្រ​ភព​ព័ត៌​មាន​​​ពីនគរបាល​ស្រុក​​កៀន​ស្វាយ​​​​​ឱ្យ​​​​ដឹង​ថា ​​កាលពី​​ល្ងាច​​ថ្ងៃទី​​៧ សីហា ​​ឈ្មោះ​​ហួយ ​ឧត្តម ​បានទៅ​​​​ដណ្តើម​​​ក្រដាស​​​កាសែត​​​ពីក្មេងស្រី ​​​តែ​ពេល​នោះ​​ក្មេងស្រី​​មិន​​ឱ្យ​​​​ដោយ​​ឱប​​​ជាប់​​នឹង​ខ្លួន ​ហើយ​​ឈ្មោះ​ ហួយ​​ ឧត្តម​​​​ ក៏ចាប់​ឱប​​ក្មេងស្រីដណើ្តម​​​​យក​កាសែត​​ ឯ​ម្តាយ​ក្មេងស្រី​ឃើញ​​ក៏ប្តឹង​​ចោទ​ប្រកាន់​​​​ថា បាន​​​ធ្វើ​សកម្ម​​ភាព​ប្រទូស្ត​​កេរ្តិ៍​ខ្មាស​​កូន​ស្រី​​​​ខ្លួន​ ​​រួច​ប្តឹង​​ប៉ូលិស​​ឱ្យ​​ចាប់​​ខ្លួនតែ​ម្តង ។​

​នៅចំពោះ​មុខ​​សមត្ថកិច្ច​​​ បុរសឈ្មោះ ហួយ​ ឧត្តម ​ឆ្លើយ​ថា ​​ខ្លួន​​មិ​ន​មាន​​ចេតនា​​​​ធ្វើ​សកម្ម​ភាព​​ប្រទូស្ត​កេរ្តិ៍ខា្មសក្មេងស្រី​​ខាងលើ​ទេ  ​និង​​ទាម​ទារ​​​​ឱ្យ​​មន្ត្រី​​ប៉ូលិស​​​មេត្តា​​ជួយ​រក​យុត្តិធម៌​​​​​​​​ឱ្យ​ខ្លួន​ផង ។​ ទោះ​​ជា​យ៉ាង​​ណាក្តី​ សមត្ថកិច្ច​​​​នៅ​តែ​បន្ត​​បញ្ជូន​​​បុរស​រូបនេះ​ទៅ​​ស្នង​ការ​​ដ្ឋាន​នគរ​បាល​ខេត្ត​​ដើម្បី​​ចាត់​ការ​​តាម​​ច្បាប់ ៕