រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍ដ៏គួរឱ្យរន្ធត់មួយគឺស្ត្រីជានិស្សិតពេទ្យយោធាជំនាន់ទី៥ អាយុជាង២០ឆ្នាំ បានបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសាររថយន្តហ៊្វុយហ្សូដឹកខ្សាច់មួយគ្រឿង បានបើកកិនក្បាលខ្ទេចធ្លាយខួរក្រហមច្រាលពេញផ្លូវ ខណៈស្រ្តីរងគ្រោះកំពុងជិះម៉ូតូនៅពីមុខរថយន្តហើយត្រូវម៉ូតូមួយគ្រឿងទៀតជិះមកកៀរឱ្យដួលលើកំណាត់មហាវិថីព្រះមុនីរ៉េត ពីត្បូងទៅជើង ត្រង់ចំណុចទល់មុខរោងម៉ាស៊ីនកិនស្រូវ ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោងប្រហែល៦ល្ងាច ថ្ងៃទី៨ សីហា ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ និស្សិតពេទ្យបានជិះម៉ូតូម៉ាកមីអូ ពណ៌លឿង តាមមហាវិថីព្រះមុនីរ៉េត ពីត្បូងទៅជើង ពេលមកដល់ផ្លូវច្រមុះជ្រូក ស្ទឹងមានជ័យ ស្របពេលនោះគេឃើញរថយន្តហ៊្វុយហ្សូ ដែលដឹកខ្សាច់ពេញ បើកពីក្រោយស្របទិសគ្នា ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតបើកមកកៀរម៉ូតូនិស្សិតពេទ្យនោះបណ្តាលឱ្យដួលក៏ត្រូវរថយន្តធុនយក្សខាងលើកិនត្រូវក្បាលបែកធ្លាយខួរពេញផ្លូវ គួរឱ្យញាក់សាច់ ។ ប្រភពដដែលបន្តថា រថយន្តបង្កហេតុនេះជាប្រភេទរថយន្តធុនយក្ស ហើយដឹកខ្សាច់ពេញបើកឆ្ពោះទៅការដ្ឋានម្តុំស្ថានីយវិទ្យុជាតិ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ដែលក្រោយពេលកើតហេតុបានបើកទា្វររត់គេចខ្លួនបាត់ស្រមោល ។
គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ។ ស្ត្រីរងគ្រោះស្លៀកខោខៅបយជើងវែង ពណ៌ខៀវ ពាក់អាវយឺពណ៌ស និងមានសក់ពណ៌ទង់ដែង ឈ្មោះ អ៊ឹម ចាន់ធូ ជានិស្សិតពេទ្យយោធាជំនាន់ទី៥ ត្រូវអាជ្ញាធរ និងសមត្ថកិច្ចឆែករកឃើញ អត្តសញ្ញាណនៅលើប័ណ្ណសម្គាល់ខ្លួនក្នុងកាបូប៕


ចែករំលែកព័តមាននេះ