ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថន​ លក្ខិ​ណា រាំ​កម្សាន្ត​​ជាមួយ​ប្រុស​​ក្មេង​​នៅ​រង្គ​សាល​​ តើ​បុរស​នោះ​​​ជា​ម្ចាស់​ស្នេហ៍​​របស់​នាង​​មែន​​ទេ​?

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​​​ ៖ ប្រភព​​អ្នក​​ធ្វើ​ការ​​ម្នាក់​នៅ​ក្នុង​រង្គ​សាល​​មួយ​ឈ្មោះ​ស៊ី​ធី​​​ឡាយ ​បាន​បង្ហើប​​ឱ្យដ​ឹង​ថា ​តា​រា​​សម្តែង​​ និង​ជា​ពិធី​​ការិនី​​ ថន​ ល​ក្ខិ​ណា ​បាន​បង្ហាញ​ខ្លួន​​ជា​ញឹក​ញាប់​​ជាមួយ​បុរស​​វ័យ​ក្មេង​​​ចូល​ទៅ​រាំ​លេង​​ពេល​រាត្រី​​នៅ​ក្នុង​រង្គ​សាល​​មួយ​នោះ ។

ប្រភព​ដដែល​​ប្រាប់​កាល​ពី​ពេល​​ថ្មី​ៗ​នេះ​​ថា ​កញ្ញា​​ ថន​ លក្ខិ​ណា​ ​តែង​តែ​ទៅស៊ី​ធី​ឡាយ​​ជា​ញឹក​ញាប់​​ ដែល​ភាគ​ច្រើន​​គឺ​ទៅ​​​​ជា​ក្រុម

រាជធានី​ភ្នំពេញ​​​ ៖ ប្រភព​​អ្នក​​ធ្វើ​ការ​​ម្នាក់​នៅ​ក្នុង​រង្គ​សាល​​មួយ​ឈ្មោះ​ស៊ី​ធី​​​ឡាយ ​បាន​បង្ហើប​​ឱ្យដ​ឹង​ថា ​តា​រា​​សម្តែង​​ និង​ជា​ពិធី​​ការិនី​​ ថន​ ល​ក្ខិ​ណា ​បាន​បង្ហាញ​ខ្លួន​​ជា​ញឹក​ញាប់​​ជាមួយ​បុរស​​វ័យ​ក្មេង​​​ចូល​ទៅ​រាំ​លេង​​ពេល​រាត្រី​​នៅ​ក្នុង​រង្គ​សាល​​មួយ​នោះ ។

ប្រភព​ដដែល​​ប្រាប់​កាល​ពី​ពេល​​ថ្មី​ៗ​នេះ​​ថា ​កញ្ញា​​ ថន​ លក្ខិ​ណា​ ​តែង​តែ​ទៅស៊ី​ធី​ឡាយ​​ជា​ញឹក​ញាប់​​ ដែល​ភាគ​ច្រើន​​គឺ​ទៅ​​​​ជា​ក្រុម​​ជាមួយ​​បុរស​​​​ក្មេង​ៗ​​ ហើយ​ក្នុង​ចំណោម​​បុរស​ទាំង​នោះ​​មាន​ម្នាក់​​ត្រូវ​គេ​​​​ចាប់​អា​រម្មណ៍​​យ៉ាង​​ខ្លាំង​ ដោ​​យ​ហេតុ​​ថា ​មាន​​ភាព​ជិត​ស្និទ្ធ​​ និង​កៀក​​កិត​ជា​មួយ​​នាង​ ធ្វើ​​ឱ្យ​គេ​យល់​ថា ​​ប្រហែលជា​គូ​ស្នេហ៍​​របស់​នាង ​។ ​ភាព​សង្ស័យ​​នោះ​កើត​​ឡើង​​ដោយ​​សារ​ គេ​ឃើញ​​បុរស​រូប​នោះ​​​​តែង​​តែ​រាំ​​កៀក​​កិត​ជាមួយ​​នឹងនាង​​ថន លក្ខិ​ណា ​សូម្បី​តែ​​​ពេល​រាំ​​ចប់​មួ​យបទ​ៗ​ បុរស​រូប​នោះ​តែង​តែ​​ដឹកដៃ​​​​នាង​​ជាប់​ ហើយ​​នាំ​ទៅ​​​​អង្គុយនៅ​​​​​សាឡុង​​ជាមួយ​​​គ្នា​​ ។​

ឆ្លើយ​តប​​ទៅ​​នឹង​បញ្ហា​​នេះ កញ្ញា​​ ថន​ លក្ខិ​ណា ​បាន​បក​ស្រាយ​​ប្រាប់​កោះ​សន្តិភាព​​តាម​ទូរ​ស័ព្ទ​​នៅ​ថ្ងៃ​​ទី​​៨ សី​ហា ​ថា ​ជា​​ការ​ពិត​​​នាង​តែង​តែ​​ទៅ​កម្សាន្ត​​នៅ​រង្គ​សាល​​នោះ​​មែន ជា​ការ​​លំហែ​អា​​រម្មណ៍​​ក្រោយ​ពេល​​នាង​ទំនេរ​ពី​​ការ​ងារ​សិល្បៈ ។ ការ​​ទៅ​រាំ​លេង​​នៅ​ទី​នោះ​ ​ភាគ​ច្រើន​​គឺ​នាង​ទៅ​ជា​ក្រុម មិន​មែន​​ទៅ​តែ​ម្នាក់​​ឯង​ ឬ​ក៏​ទៅ​​តែ​​២នាក់​​​ទេ ។ ចំពោះ​​​​បុរស ដែល​នាង​​បាន​ទៅ​ជា
មួ​យ​​នោះ​ ភាគ​ច្រើន​​គឺ​សុទ្ធ​តែ​ជា​អ្នក​​ស្គាល់​គ្នា ​មិន​​​មាន​បុរស​​ណា​​ម្នាក់​​​​ពិសេស​សម្រាប់​​នាង ឡើយ ។ ​

ពិធី​​ការិនី​រាង​ស្តើង​​ ខ្ពស់រូប​នេះ​ ​បញ្ជាក់​ថា ​«ការ​រាំ លេង​​នោះ​​មិន​មែន​​នាងខ្ញុំ​​​រាំ​កៀក​​កិត​ជា​មួយ​​បុរស​ណា​ម្នាក់​​ជា​ង​អ្នក​ណា​​ម្នាក់​ឡើយ ​។ ពោល​គឺ​នាង​ខ្ញុំ​​មាន​ភាព​ជិ​ត​ស្និទ្ធ​​ទាំង​អស់​​គ្នា ព្រោះ​​យល់​ថា ​​ទាំង​​អស់​គ្នា​​សុទ្ធ​តែ​ជា​​អ្នក​​ស្គាល់​ និង​​រាប់​អាន​​គ្នា​ ហើយ​​វា​គ្រាន់​តែ​ជា​ការ​រាំ​​​កម្សាន្ត​​ប៉ុណ្ណោះ ​មិន​មែន​​ធ្វើ​អ្វី​​ផ្តេស​​ផ្តាសឡើយ» ។ ​នារី​​ស្អាត​​ដដែល​​អះ​អាង​ថា ​ការ​ចូល​​ទៅ​រាំ​កម្សាន្ត​​នៅ​ទី​នោះ​​មិន​មែន​​មាន​តែ​នាង​ម្នាក់​​ដែល ជាអ្នក​​សិល្បៈ​​ឡើយ ​ពោល​គឺ​​មាន​អ្នក​សិល្បៈ​​​​មួ​យ​ចំនួន​​ទៀត​ក៏​ឧស្សាហ៍​​ចូល​ទៅ​រាំ​​នៅ​ទី​នោះ​​​ផង​ដែរ​ ។​

តា​រា​សម្តែង​​ និងពិធី​ការិនី​​​រាង​ខ្ពស់​​ស្រឡះ​​សាច់​ស​ខ្ចី​ ថន លក្ខិ​ណា​បាន​ លើក​ឡើង​ថា ​«​នាង​ខ្ញុំ​​នៅ​ទី​​នោះ​គេ​ចាប់​
អា​រម្មណ៍​ ចុះ​តា​រា​មួយ​ចំនួន​​ទៀ​ត​ដែល​​​គេ​បាន​ទៅ​ទី​នោះ​​ដែរ ហេតុ​អ្វី​​​គេ​មិន​​ចាប់​អារ​ម្មណ៍​​ផង​ ម៉េច​​មក​ចាប់​អា​រម្មណ៍​​អី​តែ​ខ្ញុំ​ ​វា​​មិន​សម ។ ការ​​ដែល​ខ្ញុំ​​ទៅ​ទីនោះ​ គឺ​ដើម្បី​​រាំកម្សាន្ត​​ប៉ុណ្ណោះ មិន​មែន​​ទៅ​ធ្វើ​​អី​ផ្តេស​ផ្តាស​ឡើយ ​ហើយ​​​​មនុស្ស​​ដែល​បាន​​ឃើញ​នោះ​​ភាគ​ច្រើន​​គឺ​ជា​​អ្នក​ស្គាល់​គ្នា​ ហើ​យ​ពួក​​យើង​ច្រើន​ទៅជា​ក្រុម​ សូម​កុំ​យល់​ច្រឡំ​​» ។ ជា​ការ​ពិត​​ណាស់​ មនុស្ស​​យើង​​ក្រោយ​​ពេល​បំពេញ​​កា​រងារ​​ហត់​នឿយ​​តែង​តែ​​រក​ការ​​កម្សាន្ត​​អារម្មណ៍​ ។​ ដូចជា​​កញ្ញា​ ថន​ លក្ខិ​ណា ​ជា​ដើម​ចូល​ចិត្ត​​រាំ​លំហែ​​អា​រម្មណ៍​​ ហើយ​​យើង​​​គ្រាន់​តែ​​ចង់​បង្ហាញ​​ជូន​​អ្នកអា​ន​ពី​​​ជីវ​ភាព​សាមញ្ញ​​ក្រៅ​ឆាក​​របស់​​នាង​ជា​តា​រា​ល្បី​​ឈ្មោះ​ ដែល​មហា​ជន​​ចាប់​អា​រម្មណ៍​​​ប៉ុណ្ណោះ។

ពី​ដំបូង​ៗ កញ្ញា ថន​ លក្ខិ​ណា ​មិន​ដែល​​បានជួប​ប្រទះ​​​រឿង​​អា​ស្រូវ​ណា​​មួយ​មកលើ​​​​​ខ្លួន​​នាង​ឡើយ​​ចាប់​តាំង​​ពី​នាង​​ចូល​ប្រឡូក​​ក្នុងពិភព​សិល្បៈ​​ តែ​រយៈ​ពេល​ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​​នេះ​នាង​​​ជួប​រឿង​​​​ទាក់​ទង​​ជាមួយ​​នឹង​ជី​វិត​​ឯក​ជន​​របស់​នាង​ជា​បន្ត​បន្ទាប់​ ។ ​នេះ​​គឺ​ដោយ​សារ​​តែ​កម្រិត​ជី​វ​​ភាព​​របស់​នាង​​មាន​សភាព​ប្រែ​ប្រួល​​ខុស​ពី​ធម្ម​តា ​​ដោយ​មាន​​រថយន្ត​​ថ្មី​​សន្លាងជិះ​យ៉ាង​​សង្ហា ​និង​ប្រកប​ដោយ​​ភាព​​​ស៊ី​វិ​ល័យ​​ហ៊ឺ​ហា​​ ​ធ្វើ​​ឱ្យ​ទស្ស​និកជន​​​មាន​មន្ទិល​​សង្ស័យ ។

​​គេ​សង្ស័យ​ថា ​នាង​ថន លក្ខិណា​ ​មាន​​អ្នក​ជួយ​​ឧបត្ថម្ភ​ពី​ក្រោយ​ ​ប៉ុន្តែ​​ទោះ​ជា​​យ៉ាង​ណា​ក្តី​​ នាង​​តែង​តែ​​ច្រាន​​ចោល​ ដោយ​លើក​​ហេតុ​ផល​​ថា ​ភាព​​ជោគ​ជ័យ​​ក្នុង​អាជីព​​សិល្បៈ​​របស់​នាង​​​​ គឺ​បាន​​មក​ពី​ខិត​ខំ​​ប្រឹង​ប្រែង​​ដោយ​ញើស​ឈាម​​របស់​នាង​ផ្ទាល់​ ​ហើយ​អ្វី​ដែល​​​​នាង​មាន​សព្វ​ថ្ងៃ​នេះ​ គឺ​​​​បាន​មក​​ដោយ​​កម្លាំង​​របស់​នាង​​ដោយ​មិន​​​មាន​អ្នក​ណា​​ម្នាក់​ចាំ​​ជួយ​ឧបត្ថម្ភ​​ពី​ក្រោយ​​​ឡើយ។ កញ្ញា ថន​ លក្ខិណា ​ប្រកប​​ដោយ​រូប​សម្រស់​​​ស្រស់​ស្អាត​ និង​ទេព​កោ​សល្យ​​សិល្បៈ​ល្អ​ ​រស់​រវើក​ក្នុង​ដួង​​ចិត្ត​ទស្ស​និ​កជន​ ដូច្នេះ​​​អនា​គត​​សិល្បៈ​​របស់​នាង​​នឹង​​កាន់​តែ​​រុង​រឿង​​ឡើង ៕