រតនាគារអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងទទួលបានទឹកប្រាក់ចំនួន៥,៧៥ពាន់លានដុល្លារអាមេរិកពីការលក់ហ៊ុនរបស់ក្រុមហ៊ុនAmerican Ineternational Group (AIG)បន្ទាប់ពីបណ្តាក្រុមធានាជាច្រើនបានសន្យាថានឹងទិញភាគហ៊ុនបន្ថែម ។
នៅក្នុងរបាយការណ៍មួយរតនាគារអាមេរិកបានរៀបរាប់ថា ក្រុមអ្នកធានាបានយកចំណែកបន្ថែមដើម្បីទិញយកភាគហ៊ុនបន្ថែមចំនួន២៤,៦លានដុល្លារ នៃភាគហ៊ុនសាមញ្ញរបស់AIGដោយក្នុងតម្លៃលក់ជាសាធារណៈ៣០,៥ដុល្លារក្នុង១ហ៊ុន ។ រតនាគារបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានយល់ព្រមលក់ភាគហ៊ុន AIG ប្រហែល១៦៣,៩លានដុល្លារ ដោយក្នុង១ភាគហ៊ុនមានចំនួន៣០,៥ដុល្លារ ។ ការលក់នេះនឹងជួយកាត់បន្ថយការវិនិយោគដែលនៅសល់របស់រតនាគារនៅក្នុងភាគហ៊ុនរបស់AIGរហូតដល់២៤,២ពាន់លានដុល្លារ ដែលក្នុងនោះមានហ៊ុននៃភាគហ៊ុនសាមញ្ញ៨៧១,១លានដុល្លារ ។
សូមបញ្ជាក់ថា AIGធា្លប់ជាក្រុមហ៊ុនធានារ៉ាប់រងធំបំផុតនៅលើពិភពលោក ហើយជាក្រុមហ៊ុនដែលមានចំណែកនៅក្នុងហានិភ័យនៃវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨-២០០៩ ដែរ ។ក្នុងនោះរតនាគារនិងធនាគារកណ្តាលអាមេរិកក៏បានសង្គ្រោះក្រុមហ៊ុននេះមិនឱ្យក្ស័យធន ដោយប្រើថវិកាសង្គ្រោះអស់១៨២ពាន់លានដុល្លារ ៕
ចែករំលែកព័តមាននេះ