ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ខេត្ត​ធ្វើ​ការ​បង្ក្រាប​ទី​តាំង​រ៉ែ​មាស​អនា​ធិប​តេយ្យ​រាប់​សិប​កន្លែង​នៅ​ភ្នំ​ព្រិច​

13 ឆ្នាំ មុន

ខេត្ត​ក្រចេះ​ ៖ សមត្ថកិច្ច​ខេត្ត​ក្រចេះ​ ដឹក​នាំ​ដោយលោក​អភិបាលរង​ខេត្ត ​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ សីហា ​បានឆ្មក់ចូល​បង្រ្កាប​ទីតាំង​ធ្វើអាជីវ​កម្មរ៉ែ​មាសរាប់សិប​​ទីតាំង ​​ដែល​លួច​ធ្វើអា​ជី​វ​កម្ម​ខុស​ច្បាប់​មាន​រាប់​​ឆ្នាំ​មក​​​ហើយ​នៅ​ក្នុងព្រៃ​​ចំណុច​​ភ្នំ​ព្រិច​ ក្នុង​ភូមិ​សាស្ត្រ​​ឃុំ​ស្វាយ​​ជ្រះ ​ស្រុកស្នួល ។

​ការ​ចុះបង្រ្កាប​​នេះ ដឹកនាំ​ដោយលោក​ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្ត​​ តែ​ពុំ​មាន​​ការ​ចាប់​ឃាត់ខ្លួន​ម្ចាស់អាជីវ​កម្មរ៉ែ​អនា​ធិប​តេយ្យ ​ដែល​លួច​ធ្វើសកម្ម​ភាពនៅ​ចំណុច​នោះ​ណាម្នាក់ទេ ​ដោយគ្រាន់តែចូល​រឹបអូសបាន​គ្រឿងចក្រ ​និង​ម៉ាស៊ីន​កែច្នៃ​មួយ​ចំនួន​ប៉ុណ្ណោះ ។

យោងតា​មប្រភពព័ត៌​មាន​បានឲ្យ​ដឹងថា ទី​តាំង​រ៉ែ​អនាធិបតេយ្យ​​​រាប់រយ​​នៅ​ក្នុង​ព្រៃនៅ​ចំណុច​​ខាង​លើ ត្រូវបាន​ក្រុមជន​ទុច្ច​រិត​​លួចធ្វើ​សកម្មភាព​ជាច្រើន​ឆ្នាំមកហើយ ដោយ​ប្រើ​ប្រាស់​សុទ្ធ​តែគ្រឿង​ចក្រធំៗ ​និង​ម៉ាស៊ីន​កែ​ច្នៃ​ទំនើបៗ តែគេមិន​ឃើញមាន​សមត្ថ​កិច្ច​​​ជំនាញ​ចុះ​ធ្វើការ​បង្ក្រាបទប់ស្កាត់​នោះទេ ។ ​​មុនការ​ចុះ​​ឆ្មក់​បង្រ្កាបរបស់​សមត្ថ​កិច្ច​ គឺ​គេ​ដឹង​ថា ក្រុម​ឈ្មួញ​បាន​​សម្រុក​​ដឹកសម្ភារ​ និង​ម៉ាស៊ីន​កែ​ច្នៃចេញ​ពីតំបន់នេះ​ស្ទើរ​អស់​​ទាំង​ស្រុង​ទៅ​ហើយ ​ទើប​ការ​ឆ្មក់ចូល​របស់សម្ថកិច្ច​ចាប់បាន​តែ​ម៉ាស៊ីន​និងឧបករណ៍​កែច្នៃមួយ​ចំនួន​​​ប៉ុណ្ណោះ ។

មន្រ្តីមន្ទីរ​ឧស្សាហកម្មរ៉ែ ​និងថាមពល​ខេត្ត ​បាន​ឱ្យ​ដឹងថា ​ការ​​បង្រ្កាបទីតាំ​ងរ៉ែ​អនា​ធិប​តេយ្យ​​​​​​​នៅចំណុច​​នោះ គឺ​គ្រាន់តែ​ចុះ​បង្រ្កាប​រឹប​អូស​​សម្ភារប្រើប្រាស់ និងកែ​ច្នៃ​តែ​ប៉ុណ្ណោះ​មិន​មាន​ផែនការ​ចាប់ឃាត់​ខ្លួន​ជន​ណា​ម្នាក់​នោះ​ទេ ។​មន្រ្តីដដែល​បានបញ្ជាក់​ថា ​ការចុះ​ទៅ​ប​ង្ក្រាប​ទីតាំងរ៉ែ​អនាធិបតេយ្យ​នៅ​ចំណុច​​នេះ គឺ​ធ្វើ​ឡើងទៅតាម​គោលការណ៍​របស់ថ្នាក់​ខេត្ត ​និង​តបទៅតាម​បណ្តឹង​​របស់​ក្រុម​ហ៊ុនវិនិ​យោគ ​ថ្ម​ម៉ាប​ដែលចោទ​ប្រកាន់ថា ​តំបន់​វិនិយោគ​ទាំង​នេះ បាន​ក្លាយ​ទៅជាតំបន់​រ៉ែអនាធិបតេយ្យ​ទៅ​វិញ​នោះ ៕