ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមា​​​ពង្រីក​​បំរាម​​​គោចរ​ដល់​​​តំបន់​​មួយ​ទៀត​

13 ឆ្នាំ មុន

យោងតាម​​​របាយ​ការណ៍​​មួយ​កាលពី​ព្រឹក​​ថ្ងៃ​ទី​​៩ សីហា​​​ថា អាជ្ញាធរ​​មូល​ដ្ឋាន​​មីយ៉ាន់​ម៉ា​(ភូមា) ​បាន​​ដាក់​ចាប់ពី​​យប់​​ថ្ងៃទី​៨​សីហា​ទៅ​នូវ​បំរាម​​គោចរ​​ក្នុង​តំបន់​ KYAUKAW  ក្នុង​​​រដ្ឋ​​រ៉ាឃីន​​​ ​ភាគ​ខាង​លិច​ប្រទេស​​​ក្រោយ​​​ការ​បះបោរ​​​ខាង​​ផ្នែក​​​សាសនា​​​​ក្នុង​តំបន់​​​​​នេះ​មក ។ ​បំរាម​​​គោចរ​​​ចូល​ជា​ធរមាន​​​គិត​ចាប់​ពី​​ម៉ោង​​​​​១៩​យប់​​​ដល់​​ម៉ោង​​៥​ព្រឹក​​ត្រូវ​បាន​​​​​​ដាក់​ដោយ​​​រដ្ឋ​​បាល​​​តំបន់​​​ KYAUKTAW  ​ដែល​​​​ធ្វើ​​​​​ឱ្យ​ចំនួន​​​តំបន់​​​ស្ថិត​ក្នុង​បំរាម​គោចរ​​​​នៅ​រដ្ឋ​រ៉ាឃីន​​ឡើង​ដល់​៧​​ហើយ​ ។ ​

​ការ​​បះបោរ​​ដែល​​​​​​មាន​ការ​​ដើរ​​​ដុត​​​បំផ្លាញ​​​​​ផ្ទះ​​​​​​សម្បែង​​​ជាច្រើន​​​​​ខ្នង​ផ្ទុះ​ឡើង​កាលពី​ថ្ងៃទី៥សីហា​​ ​កន្លងមក​នេះ ​នៅ​​​ KYAUKTAW ​ចម្ងាយ​​​១២៨គ.ម​ ពីទីក្រុង​ SITTWAY ​រដ្ឋធានី​​​​​នៃរដ្ឋ​​រ៉ាឃីន​ ក្រោយ​​​​ការ​ប៉ះ​ទង្គិច​​​​​បង្ហូរ​​ឈាម​​គ្នា​​​រវាង​​​​សហគមន៍​​​កាន់ព្រះពុទ្ធសាសនា​​​និង​សហគមន៍​​​អ៊ិស្លាម​​​​​នៃរដ្ឋ​​​រ៉ាឃីន​មក ៕​