យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង YONHAP ថា ក្រសួងសុខាភិបាលនិងសង្គមកិច្ចកូរ៉េខាងត្បូងដែលអំពាវនាវជាពិសេសឱ្យចាប់អារម្មណ៍ខ្លាំងដល់សុខភាពរាយការណ៍កាលពីថ្ងៃទី៩សីហាថា ធាតុអាកាសក្តៅខ្លាំងបំផុតនារដូវក្តៅនេះបណ្តាលឱ្យមនុស្សស្លាប់១៤នាក់ ហើយក្នុងប្រទេស ។
រលកធាតុអាកាសក្តៅខ្លាំងដែលកើតមាននៅឧបទ្វីបកូរ៉េចាប់តាំងពីថ្ងៃទី២៥ កក្កដា មក ហើយដែលញ៉ាំងឱ្យមានការប្រកាសអាសន្នក្តៅខ្លាំងក្នុងទូទាំងប្រទេសជាប្រភពនៃការស្លាប់មនុស្ស១១នាក់ក្នុងរយៈពេលតែ២សប្តាហ៍ ។ ធាតុអាកាសក្តៅនាឆ្នាំនេះមានដល់ទ្វេដងលើសកាលពីឆ្នាំ២០១១ ជាឆ្នាំដែលក្នុងប្រទេសនេះមានមនុស្ស៦នាក់ស្លាប់ដោយសារធាតុអាកាសក្តៅខ្លាំង ។
មនុស្ស៨នាក់ស្លាប់នៅកន្លែងវាលជាពិសេសនៅឯចំការឬនៅឯស្រែខណៈដែលមនុស្ស៤នាក់ស្លាប់នៅផ្ទះ ។
អ្នកទទួលខុសត្រូវម្នាក់នៃមជ្ឈមណ្ឌលបង្ការនិងត្រួតពិនិត្យជំងឺបានណែនាំថា ដោយមិនគិតពីវ័យ មនុស្សទាំងឡាយត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ហើយកុំផឹកស្រាច្រើនពេក ៕
ចែករំលែកព័តមាននេះ