ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​​​ទើប​​ជ្រើស​រើស​​ឡើង​​កាន់​អំណាច​​​​នៅ​​​លីប៊ី​

13 ឆ្នាំ មុន

សភា​​ជាតិ​​ថ្មី​​លី​ប៊ី​ ដែល​​​ទើប​​​បោះឆ្នោត​​​​​ជ្រើស​​​រើស​​កាលពី​ខែ​​កក្កដា​ បាន​ចូល​​កាន់​តំណែង​ជា​ផ្លូវ​ការ​​​កាលពី​ថ្ងៃទី​​​៨ សីហា នៅ​លីប៊ី​​ដែល​នោះ​​ជាការ​​​ផ្ទេរអំណាច​​ដោយ​អហិង្សា​​​​ក្នុង​ប្រវត្តិ​​សាស្ត្រ​​​​​របស់​​ប្រទេសនេះ ។ ​ក្នុង​ពិធី​មួយ​ក្រោម​​កិច្ច​ការពារ​​សន្តិសុខ​​យ៉ាង​​​​រឹង​មាំ​នៅ​​ក្រុង​ទ្រី​ប៉ូលី​​ ក្រុម​ប្រឹក្សា​ជាតិ​បណ្តោះ​អាសន្ន​​លីប៊ី  CNT ជា​​​​សាខា​​នយោ​បាយ​​​​​របស់​​​កង​កម្លាំង​ប្រឆាំង​​​​ដែល​ផ្តួល​រំលំ​​លោក​​មូអាម៉ា​​កាដា​ហ្វី​​ កាលពី​​​១ឆ្នាំ​មុន​  ​បាន​ប្រគល់​​អំណាច​​​​ជូន​​សភា​ជាតិ​​​ដែល​​ជ្រើស​តាំង​កាលពី​​ខែ​កក្កដា ។​

​​ប្រធាន​របស់​​​ CNT លោក​​មូស្តាហ្វា​ ​អាប់​ដែល​​​ហ្សា​​លីល​បាន​ផ្ទេរ​ជា​និមិត្តរូប​​​​នូវ​អំណាច​​​ឱ្យ​ដល់​​សមាជិក​សភា​​​ដែល​​មាន​វ័យ​ចាស់​​​​ជាងគេ​ក្នុង​​​សភាថ្មី​ដែល​​​មាន​សមាជិក​​២០០​រូប​​គឺ​លោក​​​ម៉ូហាម៉េដ  អាលី សាលីម ។ ​ក្នុង​សុន្ទរកថា​​​ មួយ​​លោក​​អាប់​​ដែល​ហ្សា​​​លីល វាយ​តម្លៃ​​​ថា មាន​ការ​​​ភាន់​​ច្រឡំ​​​នានា​ក្នុង​ដំណាក់​​​​ឆ្លង​កាត់ ។ ​បញ្ហា​​សន្តិសុខ​​​និង​រំសាយ​អាវុធ​​​ពុំ​អាច​ដោះ​ស្រាយ​បានទាន់​ពេល​វេលា​​​​ឡើយ ។​

​​​សមាជិក​​​សភា​ទាំង​២០០​​រូប​ដែល​ធ្វើ​​សច្ចា​​ប្រណិធាន​​ចូល​​កាន់​តំណែង​​​​ត្រូវជ្រើស​តាំង​នា​ពេល​​នេះ​នូវ​​នាយករដ្ឋមន្ត្រី​​​​​ថ្មីមួយរូប​​​ដែល​នឹង​​ទទួល​​បន្ទុក​​បង្កើត​រដ្ឋាភិបាល​​​មួយ​ចំណែក​ CNT  ​នឹងត្រូវ​​​រំលាយ​ ។ ​​សភា​ថ្មី​​នេះក៏នឹង​​​​​ដឹក​នាំ​លី​ប៊ី​​​​ផងដែរ​​ឆ្ពោះ​​ទៅធ្វើ​​ការ​បោះឆ្នោត​​សភា​​ថ្មី​​ពេល​រដ្ឋ​ធម្មនុញ្ញ​​​​​​ថ្មី​​ត្រូវ​បាន​​​​តាក់​​តែង​រួចរាល់ ៕​