ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុម​ហ៊ុន​ អូ​ អឹម​ស៊ី​បំពាក់​ទូរទស្សន៍​ខ្នាត​​យក្ស​ផ្សាយ​បន្ត​ផ្ទាល់​​ការ​បំភ្លឺ​ជុំ​វិញ​​បញ្ហា​ព្រំ​​ដែន​​របស់​សម្តេច​តេជោ ហ៊ុន សែន

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​តប​តាម​ការ​ជូន​ដំណឹង​​របស់​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​ដល់​ប្រជា​ពល​រដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​ចាប់​​តាំងពី​មន្ត្រី​រាជការ ប៉ូលិស ទាហាន​ ក្រសួង​មន្ទីរ គ្រឹះស្ថាន​​អប់រំ ក្រុម​ហ៊ុន​​ឯក​ជន រោង​​ចក្រ​នានា នៅ​ទូទាំង​ប្រទេស​ឱ្យ​ធ្វើ​ការ​តាម​ដាន​ស្តាប់​សង្ក​ថា របស់​​សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន​​ អំពី​បញ្ហា​ព្រំ​ដែន​​​ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​រដ្ឋ​សភា​ជាតិ​នា​ព្រឹក​ថ្ងៃ​ទី​៩ កក្កដា ២០១២ នេះ​ក្រុម​ហ៊ុន​​អូ​អឹម​ស៊ី ​ដែល​ជាក្រុម​ហ៊ុន​នាំ​ចូល​​គ្រឿង​អេឡិច​ត្រូនិក​ម៉ាក SHARP និង​ម៉ូតូ​ម៉ាក Suzuki ផ្តាច់​​មុខ​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​ធ្វើ​ការ​បំពាក់​​​ទូរទស្សន៍​អេ​ក្រង់​​ខ្នាត​យក្ស​ធំ​បំផុត​នៅ​ខាងមុខ Showroom របស់​ខ្លួន​ដែល​ស្ថិត​នៅ​កែង​មហា​វិថី​​ព្រះ​នរោត្តម​ និងមហា​វិថី​ព្រះ​សីហនុ ដើម្បី​ចាប់​យក​រូប​ភាព​សម្តេច​តេជោ ហ៊ុន សែន ​ដែល​បាន​និង​កំពុង​ធ្វើ​ការ​បក​ស្រាយ​បំភ្លឺ​ជូន​សាធា​រណ​​ជន​ឱ្យ​បាន​​​ជ្រាប​ច្បាស់​លើ​ការ​ពិត​ស្តីពី​​បញ្ហា​ព្រំដែន​​របស់​ប្រទេស​កម្ពុជា​ជា​មួយ​ប្រទេស​ជិត​ខាង​ ពិសេស​ជា​មួយ​​ប្រទេស​វៀតណាម​​ដែល​កំពុង​ផ្សាយ​ផ្ទាល់​ចេញ​​ពី​​រដ្ឋ​សភា​ជាតិ និងកំពុង​​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​នានា​ទាំង​អស់​ទូទាំង​​​ប្រទេស។

​រូប​ភាពដែល​​បញ្ចាំង​ចេញពី​ទូរទស្សន៍​ខ្នាត​​យក្ស​ដែល​​ភាសា​បច្ចេក​ទេស​ហៅ​ថា SHARP IDP (Information Display Panel) មាន​ភាព​ម៉ដ្ឋ​ខៃ ភ្លឺ​ច្បាស់​ជា​មួយ​ទំហំ​រហូត​ដល់​៧២០ ។ បង​​ប្អូនដែល​​ធ្វើដំណើរ​តាម​មហា​វិថី​​ខាងលើ​អាច​ទស្សនា​បាន​រូប​​ភាព​ទាំង​ស្រុង រូប​ភាពធំ​ៗ​ត្រជាក់​​ភ្នែក​​ ហាក់​ដូច​​បាន​ចូល​រួម​ផ្ទាល់​​នៅ​​រដ្ឋ​​សភា​ជាតិ​ដូច្នោះ​​ដែរ ។ រូប​ភាព​ខាង​លើ​បាន​​ធ្វើ​ការ​ផ្សាយ​បន្ត​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​នៃ​កម្ម​វិធី​ រហូត​ដល់​ការ​បក​ស្រាយ​របស់​សម្តេច​ត្រូវបាន​​បញ្ចប់​រួច​រាល់​​នៅ​វេលា​ថ្ងៃត្រង់​​នាថ្ងៃ​ដដែល ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕