មន្ត្រីយោធាម្នាក់និយាយកាលពីថ្ងៃទី៩សីហាថា ទាហានយ៉ាងតិច៥នាក់និងជនស៊ីវិលម្នាក់ស្លាប់ចំណែកមនុស្សជាង២០នាក់ទៀតត្រូវរបួសក្នុងការបាញ់ប្រហារខាងក្នុងសាកលវិទ្យាល័យរដ្ឋមួយកាលពីយប់ថ្ងៃទី៨សីហានៅភាគខាងត្បូងហ្វ៊ីលីពីន ។
វរសេនីយ៍ឯកដានីញ៉ែលលូសឺរ៉ូ មេបញ្ជាការកងពលតូចថ្មើរជើងលេខ១០៣ គូសបញ្ចាក់ថា កងទាហាននៃវរសេនាតូចថ្មើរជើងលេខ៦៤បានឆ្លើយតបចំពោះការបាញ់ប្រហារខាងក្នុងសាកលវិទ្យាល័យរដ្ឋនៅតំបន់មីនដាណាវគឺនៅទីក្រុងម៉ារ៉ាវី ជាទីក្រុងមួយនៃខេត្ត LANAO DEL SUR ពេលពួកគេរងការវាយប្រហារពីពួកជនប្រដាប់អាវុធសង្ស័យជាសមាជិករបស់ក្រុមរត់ពន្ធគ្រឿងញៀនមួយ ។ ក្រៅពីអ្នកស្លាប់មនុស្សជាង២០នាក់ទៀតត្រូវរបួសភាគច្រើនជានិស្សិត ។
លោកលូសឺរ៉ូ គូសបញ្ជាក់ថា យើងជឿថា ពួកជនវាយប្រហារស្ថិតក្នុងក្រុមរត់ពន្ធគ្រឿងញៀនមួយ ហើយពួកនោះប្រហែលជារងឥទ្ធិពលខ្លាំងនៃគ្រឿងញៀន ។ កងទាហានបានដេញតាមពួកនេះ ៕
ចែករំលែកព័តមាននេះ