ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​​ជាង​៤០០​នាក់​​មន្ត្រី​ស៊ីវិល​​ ពល​រដ្ឋ​រាប់​ម៉ឺន​នាក់​​​នៅ​ខេត្ត​​កំពង់ធំ​ចូល​រួម​ស្តាប់​​ប្រសាសន៍​​សម្តេចតេជោ​ ហ៊ុន សែន

13 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ ទន្ទឹម​នឹង​ការ​​យក​ចិត្ត​ទុក​ដាក់​​ស្តាប់​នូវ​ប្រសាសន៍​ដ៏ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន ​គេ​សង្កេត​ឃើញ​ថា នៅ​​តាម​ទី​សាធារណៈ​​ អង្គ​ភាព មន្ទីរ ស្ថាប័ន​​រដ្ឋ​ និង​ស៊ី​វិល​​ទី​ប្រជុំ​ជន​​ វត្ត​អារាម ​និង​តាម​តៀម​កាហ្វេ​នានា​ក្នុង​ទីរួម​ខេត្ត​កំពង់ធំ ក៏​មាន​ការ​ផ្សព្វផ្សាយ​​បន្ត​តាម​មេ​ក្រូ​យ៉ាងកង​​រំពង ។
ដោយ​ឡែក​​ជា​មួយ​គ្នា​​នោះ​ដែរ ​នៅ​ស្នង​ការ​ដ្ឋាន​​នគរបាល​ខេត្ត​ ​ព្រឹក​ថ្ងៃទី​​៩ សីហា ២០១២ ​ចាប់​ពី​ម៉ោង​​៨​ព្រឹក​​លោក​ឧត្តម​សេនីយ៍​ត្រី ផាន់ ​សុផេង ស្នង​ការ​នគរបាល​ខេត្ត​ ​និង​លោក​ស្នង​ការ​​រង​បាន​ដឹក​នាំ​មន្ត្រី​នគរ​បាល​ចំនួន​ជាង​៤០០​នាក់ ដែល​មក​ពីអធិ​ការ​​​ក្រុង-ស្រុក និង​ប៉ុស្តិ៍​​ចំណុះ​ឱ្យ​ស្នង​ការ​​ដ្ឋាន​នគរបាល​ខេត្ត​​មក​​ជួប​ជុំ​គ្នា​​ស្តាប់​នូវ​ប្រសាសន៍​របស់​​សម្តេច​តេជោ ហ៊ុន សែន ​។

អ្វីដែល​​កាន់​តែ​ពិសេស​​ជាង​នេះ​ទៅទៀត​នោះ គឺ​ក្មេង​ជំនាន់​ក្រោយ​​អាច​នឹង​ដឹងថា ​ការ​ទទួល​​ស្គាល់​ផែន​ទី​គោក​រវាង​កម្ពុជា-វៀតណាម ​គឺ​ជា​ប្រវត្តិ​សាស្ត្រ​ដែល​មិន​អាច​កែ​ប្រែ​​បាន ​ហើយ​ក៏ជា​ព័ត៌​មាន​​ថ្មី​ដែល​ពល​រដ្ឋ​កម្ពុជា​ត្រូវ​តែ​ដឹង​ និង​ទទួល​​ស្គាល់​ការ​​ពិត​ទាំង​​នេះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕