ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រជា​ពល​រដ្ឋ​​បង្ខំ​ចិត្ត​​រុះ​រើ​​លំនៅ​ឋាន ខណៈ​ច្រាំង​​ទន្លេ​​​បាសាក់​ បាក់​ស្រុត​បន្ត​បន្ទាប់​

13 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ប្រជា​ពល​រដ្ឋ​​រស់​នៅ​ភូមិ​កណ្តាល​កោះ​តូច និង​ចុង​កោះ​តូច ឃុំ​តា​លន់ ស្រុក​ស្អាង ចំនួន​៣០​គ្រួសារ ​បាន​បង្ខំ​​ចិត្តរុះ​រើ​​លំនៅ​ឋាន​ចាក​ចេញពី​ទី​តាំង​ចាស់​​ដែលខ្លួន​​ធ្លាប់​រស់​​នៅ ខណៈ​ដែល​ច្រាំង​ទន្លេ​បាសាក់​បាន​បន្ត​បាក់​ស្រុត​​ដល់​លំនៅ​ឋាន​របស់​​ពួក​គាត់​ ប៉ុន្តែ​មិន​ទាន់​ធ្លាក់​ចូល​ក្នុង​ទន្លេ​ទេ ។

ទន្ទឹមនឹង​​នោះ​ដែរ ផ្លូវ​​ជាតិ​លេខ​១១០ ​ត្រើយ​ខាង​​​កើត​ទន្លេ​​​បាសាក់​ក្នុង​ភូមិ​កណ្តាល​កោះ​​តូច​ ត្រូវ​ច្រាំង​ទន្លេ​បាក់​មក​ជិត​ដល់​​​ប្រឈម​នឹង​ការ​រអិល​ចូល​ក្នុង​ទន្លេ​ផង​ដែរ ខណៈ​ពេល​​ដែល​ទឹក​​ទន្លេ​បាសាក់​បាន​ជន់​ឡើង​​ខ្លាំង​ជា​លំដាប់​​ចាប់​ពី​ដើម​ខែ​សីហា មក ។ ប៉ុន្តែ​ពុំ​មាន​ផ្ទះ​ប្រជា​ពល​រដ្ឋ​ណា​ម្នាក់​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​​ទន្លេ​ដោយ​សារ​​បាក់​ច្រាំង​នោះ​ទេ ។

ប្រជា​ពល​រដ្ឋ​​​និយា​​យថា ច្រាំង​ទន្លេ​​​បាន​បាក់​ជា​បន្ត​បន្ទាប់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​តែ​ការ​បាក់​ស្រុត​នេះ​មិន​ទាន់​បាក់​ដល់​លំនៅ​ឋាន​របស់​គាត់​ឡើយ ​ពោល​គឺ​​បាក់​ស្រុត​ដល់​តែ​ដី​ចម្ការ​​ប៉ុណ្ណោះ ។ ​រយៈ​ពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ​ច្រាំង​ទន្លេ​បាន​​បាក់​ខ្លាំង ហើយ​ប្រជា​ពល​រដ្ឋ​បាន​បង្ខំ​ចិត្ត​រុះរើ​ផ្ទះចេញ​ និង​រំកិល​ជា​បន្ត​បន្ទាប់​។ ទើបម​ក​ដល់​ដើម​ខែ​សីហា ២០១២ ​នេះ​ច្រាំង​ទន្លេ​​បាន​បន្ត​បាក់​ស្រុត​យ៉ាង​ខ្លាំង​ដល់​ជិត​លំនៅ​ឋាន​របស់​ពួក​​គាត់​​ធ្វើ​ឱ្យ​ពួក​​គាត់​មាន​ការ​​ភិត​ភ័យ​បង្ខំចិត្ត​​​រុះ​រើ​លំនៅ​ឋាន​ចេញ​ពីទីតាំង​ដែល​​ធ្លាប់​រស់​នៅ​នោះ​ ទៅសង់​នៅ​កន្លែង​ផ្សេង​វិញ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕