ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យូ​សេន បូល​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​មេ​ដាយ​មាស​អូ​ឡាំ​ពិក​ទី​ក្រុង​ឡុង​ទី​2​បន្ទាប់​ពី​ឆ្លង​ផុត​វគ្គ​1/2​ផ្តាច់​ព្រ័ត្រ​រត់​ចម្ងាយ​200​ម៉ែត្រ

13 ឆ្នាំ មុន

យូ​​សេន បូល​​កំពុង​​រំ​កិល​​ខ្លួន​​ឆ្ពោះ​​ទៅ​រ​ក​​មេ​ដាយ​​មាស​​ទី​​២​ក្នុង​ព្រឹត្តិការ​ណ៍​ប្រ​កួត​អូ​ឡាំ​ពិក​ទី​ក្រុង​ឡុង​ឆ្នាំ ២០១២​បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​លើ​វិញ្ញាសា​រត់​ចម្ងាយ​២០០​ម៉ែត្រ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៅ​ទី​ក្រុង​ឡុង ប្រ​ទេស​អង់​គ្លេស​ កាល​ពី​ថ្ងៃ​ពុធ​ទី​៨​សី​ហា​កន្លង​មក​នេះ ។

បូល​ដែល​បាន​យក​ឈ្នះ​មេដាយ​មាស​រត់​ចម្ងាយ​១០០​ម៉ែត្រ​កាល​ពី​ថ្ងៃ​អា​ទិត្យ ​បាន​ឆ្លង​កាត់គំនូស​ព្រ័ត្រ​ក្នុង​ថិរវេលា​២០.១៨​វិ​នា​ទី​នាំ​មុខ​កី​ឡាករ​​វ័យ​ក្មេង​អា​ហ្វ្រិក​ខាង​ត្បូង Anaso    Jobodwana។ កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​បាន​ថ្លែង​ថា ៖«គោល​ដៅ​សំ​ខាន់​គឺ​គ្រាន់​តែ​ធ្វើ​យ៉ាង​ណា​ឱ្យ​ឆ្លង​ផុត​វគ្គ​នេះ »។ គេ​បានបញ្ជាក់​ថា ប្រ​សិន​ជា​ឈ្នះ​មេដាយ​មាស​រត់​ចម្ងាយ​២០០​ម៉ែត្រ​ នោះ​រូប​គេ​នឹង​ក្លាយ​ជាជន​ល្បី​ឈ្មោះ​ ហើយ​ពេល​នោះ​ខ្លួន​គេ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​មិន​ខាន ។​

គេ​ថាវគ្គ​ផ្តាច់​ព្រ័ត្រ​អាច​នឹង​មើល​ឃើញ​នូវ​ឯតទគ្គកម្ម​ពិភពលោក​របស់​ខ្លួន​ធ្លាក់​ចុះ ១៩.១៩​វិ​នា​ទី ។​ «វា​ពិត​ប្រា​កដ​ជា​អាច​ទៅ​រួច​ ។ ខ្ញុំ​មិន​អាច​និយាយ​បាន​ថា​យ៉ាង​ម៉េច​ទៀត​ទេ តែ​ទី​លាន​នៅ​ទី​នេះ​រអិល​ខ្លាំង​ណាស់​។ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​មួយ​យ៉ាង​ល្អ ។​ ​មាន​កីឡាករ​ខ្លាំង​ៗ​ជាច្រើន​​ ដូច្នេះ​​យើង​នឹង​ចាំ​មើល »។

​គ្រោះ​ថ្នាក់​របស់​យូ​សេន បូល​អាច​នៅ​ក្នុង​វិញ្ញាសា​រត់​ចម្ងាយ​២០០​ម៉ែត្រ​វគ្គ​ផ្តាច់​ព្រ័ត្រ​ខាង​មុខ​នេះ​ដែល​​នឹង​កើត​ចេញ​ពី​កីឡាករ​មិត្ត​រួម​ជាតិ​របស់​គេ​ Yohan Blake ​ដែល​ដណ្តើម​បាន​មេដាយ​ប្រាក់​រត់​ចម្ងាយ​១០០​ម៉ែត្រ​ ។ Blake​បាននិយាយ​ថា ៖«ការ​ប្រ​កួត​នេះ វា​ហាក់​ដូចជា​ការ​ដើរ​ក្នុង​សួន​។ ខ្ញុំ​បាន​ហ្វឹក​ហាត់​យ៉ាង​ម៉ត់​ចត់​បំ​ផុត​។ អ្វី​ដែល​ខ្ញុំ​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ល្អ​គឺ​ធាក់​ជើង​ចេញ​ដំណើរ​ »៕