ភោជនីយដ្ឋាន Caalina Hotel & Beach Club’s Kung Fu Kitchen and Sushi នៅក្រុងមៃ៉អាមី រដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានបង្ហាញមុខម្ហូបពិសេសរបស់ជប៉ុនប្រភេទស៊ូស៊ី (Sushi)ទទួលទាននៅពីលើរាងកាយតារាម៉ូដអាសអាភាស ដោយក្នុងមួយពេលមានតម្លៃ៥០០ដុល្លារ ។
នៅក្នុងមួយពេលអាចទទួលទានបានប្រហែល១៥នាក់ ដោយអតិថិជនអាចរៀបចំជាពិធីជប់លៀងជាក្រុម ជប់លៀងក្នុងពេលទទួលសញ្ញាបត្រ ឬថ្ងៃខួបកំណើតជាដើម ។ របាយការណ៍បញ្ជាក់ថា បច្ចុប្បន្នមានអតិថិជនទទួលទានអាហារស៊ូស៊ី លើខ្លួនប្រាណតារាបង្ហាញម៉ូដស្រាតចំនួន៣ក្រុម រួមទាំងស៊ូស៊ី លើខ្លួនប្រាណតារាបង្ហាញម៉ូដបុរសស្រាតផងដែរ។ ដោយអតិថិជនស្នើឡើងទើបភោជនីយដ្ឋានបញ្ជូនតារាបង្ហាញម៉ូដស្រាតបុរសដាក់ជំនួសស្ត្រីផងដែរ ។
អាជ្ញាធរ រដ្ឋផ្លរីដា បញ្ជាក់ថា មុខម្ហូបប្រភេទនេះមិនចាត់ទុកថា ខុសច្បាប់ទេដរាបណាអាហារមានអនាម័យ និងសុវត្ថិភាព ស្របតាមបទដ្ឋានរបស់នាយកដ្ឋានស្បៀងអាហារ និងឱសថ ខណៈេពលតារាម៉ូដស្រាតគ្មានជំងឺសើស្បែក ។ លោកណាថា លីប័រមេន ម្ចាស់ភោជនីយដ្ឋានថ្លែងថា តារាបង្ហាញម៉ូដស្ត្រី ត្រូវសម្អាតអនាម័យឱ្យល្អ នៅមុនពេលទទួលការតុបតែងអាហារស៊ូស៊ីនៅលើខ្លួនប្រាណ ៕



ចែករំលែកព័តមាននេះ