ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គ្រោង​បញ្ជូន​កីឡា​​ករ​ 4រូប​ទៅចូល​​​រួម​ប្រកួត​កីឡា​ វាយ​កូន​ឃ្លី​លើតុ​​’នៅ​​ឡាវ​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ ​អគ្គ​លេខា​ធិ​ការ​សហ​ព័ន្ធ​​​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​​កម្ពុជា លោក​​ស៊ុន សុទ្ធារិទ្ធ បាន​​ឱ្យ​ដឹង​ថា នៅ​ខែ​តុលា​​ ខាង​មុខ​នេះ សហ​ព័ន្ធ​របស់​លោក​នឹង​បញ្ជូន​​កីឡា​ករ​៤​រូប​ទៅ​ចូល​រួម​​ប្រកួត​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​​ជ្រើស​រើស​ជើង​ឯក​អាស៊ី​អាគ្នេយ៍​លើក​ទី​៨​នៅ​​ប្រទេស​ឡាវ។ ការ​ប្រកួត​ដែល​នឹង​ចាប់​ផ្តើម​​ធ្វើ​ពី​ថ្ងៃទី​​១០ ដល់​១៤ តុលា​ ឆ្នាំ​២០១២ នោះ​ មាន​​ប្រទេស​​ចំនួន​​១១​ក្នុង​តំបន់​បាន​ទទួល​លិខិត​​អញ្ជើញ​​ចូល​រួម​ប្រកួត​​ជា​ផ្លូវ​ការ​​ពី​ប្រទេស​ជា​ម្ចាស់​ផ្ទះ​​រួច​ហើយ ។ ​

ជា​មួយ​នឹង​​ការ​ទទួល​បាន​លិខិត​អញ្ជើញ​​នេះ​ លោក​​ក៏​បាន​ឆ្លើយ​តប​ភ្លាម​ៗ​​បញ្ជាក់​​ពី​ការ​ចូល​រួម​ផងដែរ ខណៈ​ប្រទេស​ខ្លះ​​នៅ​ក្នុង​​តំបន់​មិន​បាន​ចូល​រួម​ទេ ដោយ​គេ​គ្មាន​សង្ឃឹម​ថា​នឹង​បាន​មេដាយ​​ តែ​ខាង​កម្ពុជា​ ទោះ​ជា​សង្ឃឹម ឬ​មិន​​សង្ឃឹម​​ក្តី​តែង​តែ​​ចូល​រួម​ជា​និច្ច ។
លោក​អគ្គ​លេខា​ធិ​ការ​​សហ​ព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​​លើ​តុ​ បាន​បញ្ជាក់​ថា នៅ​ថ្ងៃទី​១០ កញ្ញា ខាង​មុខ​នេះ សហ​ព័ន្ធ​នឹង​​បញ្ជូន​កីឡា​​ករ​ កីឡា​ការិនី​​ចំនួន​៦​រូប​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​វៀតណាម​​សម្រាប់​ត្រៀម​ចូល​រួម​​ព្រឹត្តិ​ការណ៍​នេះ​ ។ ការ​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​វៀត​ណាម​នេះ ទាល់​តែ​​ដល់​ថ្ងៃទី​៥ តុលា ទើប​ត្រឡប់​មក​វិញ រួច​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​ឡាវ ដែល​ជា​កន្លែង​​ប្រកួត​មុន​​ថ្ងៃ​ទី​១០ តុលា​ តែ​ម្តង ។

សូម​បញ្ជាក់​ថា ចំនួន​កីឡា​ករ​​ ដែល​គ្រោង​បញ្ជូន​ទៅ​ចូល​រួម​ប្រកួត​ជ្រើស​រើស​ជើង​ឯក​​អាស៊ី​អាគ្នេយ៍​លើក​ទី​៨​នៅ​ប្រទេស​ឡាវ​នោះ មាន​៤​រូប​ ១-​កីឡា​ករ​​ណៃ សារ៉ាវៃ ជា​កីឡា​ករ​​ជម្រើស​ជាតិ​មក​ពី​ក្លិប​សមា​គម​ចិន​នៅ​កម្ពុជា​ និង​ជា​ជើង​ឯក​​ក្រប​ខ័ណ្ឌ​​ក-១, ២-​កីឡា​ករ​តាំង ហាវ ជា​កីឡា​ករ​​ជម្រើស​ជាតិ​​​មក​ពី​ក្លិប​សមា​គម​ចិន​នៅ​កម្ពុជា​ និង​ជា​ជើង​ឯក​រង,​​ ​៣-​កីឡា​ករ​គឹម សុវណ្ណា និង​​​៤-​កីឡា​ករ​អឹុង ស្រូយ​ហួរ មក​ពី​ក្លិប​រ័ត្ន​​សុខ​ន​ ជា​​ជើង​ឯក​​ និង​ជើង​ឯក​រង​ក្រប​ខ័ណ្ឌ​ក-២​ ៕ ​​