ខេត្តមណ្ឌលគិរី ៖ កាលពីថ្ងៃទី៨ សីហា ២០១២ វេលាម៉ោង៣និង៤០នាទីរសៀល កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបានចុះឃាត់ខ្លួនជនល្មើសម្នាក់ឈ្មោះពៅ សុភ័ស្ត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តលេខ១៤/១០ ចុះថ្ងៃទី២២ ធ្នូ ២០១០ របស់ចៅក្រមស៊ើបសួរឈ្មោះម៉េង តូនី។
លោកឧត្តមសេនីយ៍ត្រី ញ៉ែម វ៉ាន់នី ស្នងការនគរបាលខេត្តឱ្យដឹងថា លោកបានចេញបញ្ជាឱ្យកម្លាំងជំនាញចុះតាមដាន និងធ្វើការឃាត់ខ្លួនជនល្មើសរូបនេះដោយមិនឱ្យមានការថ្លោះធ្លោយឡើយ ព្រោះជននេះបានបង្កហេតុតាំងពីឆ្នាំ២០១០ ហើយព្យាយាមរត់គេចខ្លួនរហូតមកទល់នឹងពេលនេះ ។
បច្ចុប្បន្នជនល្មើសត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ