ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​រាជ​ការ​ស៊ីវិល​ និង​កង​កម្លាំង​​ប្រដាប់​អាវុធ​​ខេត្ត​ព្រះ​សីហនុ ​ស្តាប់​ការ​បក​ស្រាយ​​ពី​បញ្ហា​​ព្រំ​ដែន​​របស់​សម្តេច​ហ៊ុន សែន

13 ឆ្នាំ មុន

ខេត្ត​​ព្រះ​សីហនុ​ ៖ ឆ្លើយ​តប​ទៅ​​​នឹង​សេចក្តី​​ជូន​ដំណឹង​​របស់​ទី​ស្តី​ការ​​គណៈ​រដ្ឋ​មន្ត្រី​លេខ​៨៥១ ចុះ​ថ្ងៃទី​៧ សីហា ​២០១២ ​នៅ​វេលាម៉ោង​៨​​​ព្រឹក​ថ្ងៃទី​៩ សីហា ២០១២ ​មន្ត្រី​នគរ​បាល​ទូទាំង​ខេត្ត​ព្រះ​សីហនុ មន្ត្រី​សាលា​ខេត្ត​ក៏​ដូច​ជា​ស្ថាប័ន​​មួយ​ចំនួន​​បាន​ចូលរួម​តាម​ដាន​​ស្តាប់​ការ​បក​ស្រាយ​របស់​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​ស្តីពី​ការ​​បោះ​បង្គោល​ខណ្ឌ​សីមា​ព្រំដែន​​​គោក​ និង​ការ​​កំណត់​ព្រំដែន​សមុទ្រ​​រវាង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​សាធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​​ក្នុង​កិច្ច​​ប្រជុំ​​ពេ​ញ​អង្គ​​រដ្ឋ​សភា​​នា​ថ្ងៃទី​៩ សីហា ​២០១២ ។

ឆ្លង​តាម​ប្រសាសន៍​​ដ៏​មាន​អត្ថន័យ​រយៈ​ពេល​​៤​ម៉ោង​​កង​កម្លាំង​សមត្ថ​កិច្ច​ប៉ូលិស​​ទាំង​អស់ រួម​ទាំង​​មន្ត្រី​រាជ​ការ​អ្នក​លក់​​​ដូរ​នៅតាម​ទីផ្សារ​នានា​​អ្នក​រត់​ម៉ូតូ​​ឌុប​បាន​យល់​ច្បាស់​​អំពី​ទឹក​ចិត្ត​ភក្តី​ភាព​របស់​​​សម្តេច​ និង​យល់​កាន់​តែ​ច្បាស់​​នូវ​ខ្សែ​បន្ទាត់​​ព្រំដែន​​ទាំង​ដែន​គោក និង​ដែន​សមុទ្រ​​រវាង​ប្រទេស​វៀត​ណាម និង​កម្ពុជា។
​ទាក់ទិន​​ទៅ​នឹង​ការ​បក​ស្រាយ​របស់​​សម្តេច​ ហ៊ុន សែន នា​ពេល​នេះ​លោក​ពូ និត្យ ​​អាយុ​៣៧​ឆ្នាំ ជាអ្នក​​​ទិញ​-លក់​ម៉ូតូ​​នៅ​ផ្សារ​លើ​ក្រុង​ព្រះ​សីហនុ ​បាន​បង្ហាញ​ទស្សនៈ​​ផ្ទាល់​ខ្លួន​ថា អ្វី​ដែល​សម្តេច​បាន​លើក​ឡើង​នេះ​រូប​លោក​ដែល​ជា​ប្រជា​​ពល​រដ្ឋ​ខ្មែរ​ម្នាក់ សូម​ធ្វើ​ការ​គាំទ្រ​យ៉ាង​​ពេញ​​ទំហឹង ​ព្រោះលោក​យល់​ថា ​​សម្តេច​ហ៊ុន សែន ​គឺ​ជាមនុស្សអច្ឆរិយ​ក្នុង​ការ​ដឹក​នាំ​នាវា​សន្តិ​ភាព​ជូន​ជា​តិ​ មាតុ​​ភូមិ​កម្ពុជា ​ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ​ខ្មែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕