ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បិសាច​ក្រហម​កូរ៉េ​ខាង​ត្បូង​ជួប​អ្នក​លេង​ដាវ​សា​ម៉ូ​រ៉ៃ​ជប៉ុន​ដណ្តើម​គ្នា​យក​មេ​ដាយ​សំរិទ្ធ

13 ឆ្នាំ មុន

​ការ​​ប្រកួត​​​បាល់​​ទាត់​​អូ​​ឡាំ​​ពិក​​ក្រុង​​ឡុង​​ឆ្នាំ​ 2012 យុវ​​ជន​​អាយុ​​ក្រោម​ 23 ឆ្នាំ ដណ្តើម​យក​មេដាយ​សំរឹទ្ធិសម្រាប់​រាត្រី​ថ្ងៃ​សុក្រ​​នេះ​មាន 1 ប្រកួត ។ ក្រុម​​បិសាច​ក្រហម ​កូរ៉េ​ខាង​ត្បូង ជួប​ជា​មួយ​អ្នក​លេង​ដាវ​សាមូរ៉ៃ ជប៉ុន ។​ តើ​ក្រុម​ណា​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​ិ​ បាល់​ទាត់​អូ​ឡាំ​ពិក​ក្រុង​ឡុង​ឆ្នាំ​ 2012 ?

Japan U23 V Korea Rep U23 ​ ​
​Japan U23​ វត្ត​មាន​​ក្នុង​ការ​ប្រកួត​អូឡាំ​ពិក​​មាន​ចំនួន​ 9 លើក​ ។ កីឡា​ករ​សំខាន់​​ៗ​រួម​មាន កីឡា​ករ​ខ្សែ​ប្រយុទ្ធ​ Kensuke Nagai ស៊ុត​​បាល់​បញ្ចូល​ទី​​បាន 11 គ្រាប់, កីឡា​ករ​​ខ្សែ​បម្រើ​ Keigo Higashi ស៊ុត​​បាល់​បញ្ចូល​ទី​​បាន 5 គ្រាប់​និង​កីឡាករ​​ខ្សែ​ប្រយុទ្ធ Yuki Otsu ស៊ុត​បាល់​បញ្ចូល​​ទី​​បាន 4 គ្រាប់ ។ ជប៉ុន​ជា​ក្រុម​លេខ 1 មក​ពី​ពូល​ D ហើយ​ក៏​ជា​ជើង​ខ្លាំង​​ប្រចាំ​ទ្វីប​អាស៊ីផង​ដែរ​ ។ 3 ប្រកួត​ជម្រុះ​ក្នុង​ពូល​​គឺ​   2-1-0 ស៊ុត​​បាល់​បាន 2 គ្រាប់ តែ​គ្មាន​របូត​វិញសោះ ។ 5 ប្រកួត​​ចុង​ក្រោយ​​គឺ​​លេង​​ឈ្នះ Spain U23 1-0 ឈ្នះ Morocco U23 1-0 ​ស្មើ Honduras U23 ​0-0 ​ឈ្នះ Egypt U23 3-0 បន្ទាប់​មក​លេង​ចាញ់ Mexico U23 3-1 ទឹក​ដី​​អង់​គ្លេស ។​
​Korea Rep U23 វត្ត​​មាន​ប្រកួត​អូឡាំ​ពិក​​មាន​ចំនួន 9 លើក ។ កីឡា​ករ​ឆ្នើម​ៗ​​រួម​មាន កីឡា​ករ​ខ្សែ​ប្រយុទ្ធ Park Chu Young ស៊ុត​​បាល់​បញ្ចូល​ទី​បាន 9 គ្រាប់, កីឡា​ករ​ខ្សែ​បម្រើ​ Kim Sung Yueng ស៊ុត​​​បាល់​បញ្ចូល​ទី​​បាន 4 គ្រាប់​ និង​កីឡា​ករ​ខ្សែ​បម្រើ​​ប្រធាន​ក្រុម​ Koo Cheol ស៊ុត​​បាល់​បញ្ចូល​ទី​បាន 3 គ្រាប់ ។ ​កូរ៉េ​ខាង​ត្បូង​ជា​ក្រុម​លេខ 2 ​មក​ពី​ពូល B ។ 3 ប្រកួត​ជម្រុះ​​ក្នុង​ពូល​គឺ 1-2-0 ស៊ុត​​​បាល់​បាន 2 គ្រាប់​និង​របូត​វិញ 1 គ្រាប់​ ។ 5 ប្រកួត​​ចុង​ក្រោយ​គឺ​​លេង​ស្មើ Mexico U23 0-0 ឈ្នះ Switzerland U23 2-1 ​ស្មើ Gabon U23 0-0 ​​​ឈ្នះ Great Britain 5-4 (ស៊ុត​​បាល់​ប៉េណាល់​ទី​) បន្ទាប់​មក​លេង​ចាញ់ Brazil U23 3-0 ទឹក​ដី​អង់​គ្លេស​ ។
  

​   ​