ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​តាម​រយៈ​កោះ​សន្តិ​ភាព​ជូន​​ក្មេង​ស្រី​រង​គ្រោះ​ឪពុក​ចិញ្ចឹម​កើត​អេដស៍​​ចាប់​រំលោ.ភ

13 ឆ្នាំ មុន

ខេត្ត​កោះ​កុង ៖ បន្ទាប់​ពី​កោះ​សន្តិ​ភាព​បាន​ចុះ​ផ្សាយ​អំពី​ស្ថាន​ភាព​ជំងឺ​ដុន​ដាប​រងា​ ញាក់​ញ័រ​ រាក​រូស​ និង​រាង​កាយ​ស្លេក​ស្លាំង​ងើប​មិន​រួច​របស់​​ក្មេង​ស្រី​ឈ្មោះ​សួន សំណាង អាយុ​១៦ឆ្នាំ ដោយ​សារ​​ឪពុក​ចិញ្ចឹម​​​ផ្ទុក​មេរោគ​អេដស៍​ចាប់​រំលោ.ភ រួច​នាំ​​នាង​ទៅ​​បោះ​បង់​ចោល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​កោះ​កុង​រួច​មក មាន​សប្បុ​រស​ជន​ជា​ច្រើន​ដែល​មាន​ក្តី​អាណិត​អាសូរ​បាន​បរិ​ច្ចាគ​ធន​ធាន​ ធ្វើ​ទាន​ដល់​​នាង។ ទីចាត់​ការ​កោះ​សន្តិ​ភាព​បាន​ទទួល​ពី​បុគ្គ​លិក​ក្រុម​ហ៊ុន

ខេត្ត​កោះ​កុង ៖ បន្ទាប់​ពី​កោះ​សន្តិ​ភាព​បាន​ចុះ​ផ្សាយ​អំពី​ស្ថាន​ភាព​ជំងឺ​ដុន​ដាប​រងា​ញាក់​ញ័រ​ រាក​រូស​ និង​រាង​កាយ​ស្លេក​ស្លាំង​ងើប​មិន​រួច​របស់​​ក្មេង​ស្រី​ឈ្មោះ​សួន សំណាង អាយុ​១៦ឆ្នាំ ដោយ​សារ​​ឪពុក​ចិញ្ចឹម​​​ផ្ទុក​មេរោគ​អេដស៍​ចាប់​រំលោភ រួច​នាំ​​នាង​ទៅ​​បោះ​បង់​ចោល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​កោះ​កុង​រួច​មក មាន​សប្បុ​រស​ជន​ជា​ច្រើន​ដែល​មាន​ក្តី​អាណិត​អាសូរ​បាន​បរិ​ច្ចាគ​ធន​ធាន​ធ្វើ​ទាន​ដល់​​នាង។ ទីចាត់​ការ​កោះ​សន្តិ​ភាព​បាន​ទទួល​ពី​បុគ្គ​លិក​ក្រុម​ហ៊ុន​ LCH Development Co, Ltd ជា​ទឹក​ប្រាក់​២​ម៉ឺន​​រៀល និង​ប្រាក់​អាមេរិក​១៥​ដុល្លារ រួម​ទាំង​ចំណី​បំប៉ន​មាន ទឹក​ដោះ​គោ​ឆៅ​១ឡូ, ចាហួយ​មាន​រស​ជាតិ​គូលែន ១ប្រអប់, ចាហួយ​មាន​រស​ជាតិ​ត្រាវ ១​ប្រអប់, ដំឡូង​បារាំង​មាន​រស​ជាតិ​សាច់​អាំង​ ១​ប្រអប់, នំ​ធុង​មាន​គ្រប់​រស​ជាតិ ១​ធុង, នំ​បង្គា​កំប៉ុង ១​កំប៉ុង, នំ​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​ ១​ប្រអប់ និង​ស្ករ​គ្រាប់​មាន​រស​ជាតិ​ចំរុះ ១ថង់។

ដោយ​ឡែក​នៅ​ខេត្ត​កោះ​កុង​មន្ត្រី​សុខា​ភិបាល​ខេត្ត​ឧបត្ថម្ភ​មី​១កេស, ទឹក​ដោះ​គោ​ខាប់​ ៦​កំប៉ុង, ត្រីខកំប៉ុង​ ១ឡូ។ លោក​ទៅ ម៉ឹង នាយក​រង​មន្ទីរ​សុខា​ភិបាល​ ​ឧបត្ថម្ភ​១០​ដុល្លារ, លោក​ឡេង វ៉េង​សែ នាយក​រង​មន្ទីរ​សុខា​ភិបាល ១០​ដុល្លារ, លោក​ម៉ក់ គឹម​លី នាយក​រង​មន្ទីរ​សុខា​ភិបាល ១០​ដុល្លារ, អ្នក​ស្រី ថាច់ វណ្ណា មន្ត្រី​មន្ទីរ​សុខា​ភិបាល ៤​ម៉ឺន​រៀល, អ្នក​ស្រី មុំ ហួរ លក់​កាហ្វេ នំ​បញ្ចុក​ ៥​ម៉ឺន​រៀល, លោក​ឈួង សម្បត្តិ នាយ​ទាហាន​យោធ​ភូមិ​ភាគ​ទី​៣ ចំនួន​៥​ម៉ឺន​រៀល, លោក​វរសេនីយ៍ឯក ស៊ិន សេន ស្នង​ការ​រង​ខេត្ត​ឧបត្ថម្ភ​សារុង​២។

លោក​ឈួន ហួរ នាយក​មន្ទីរ​សុខា​ភិបាល​ខេត្ត​​​អះ​អាង​ថា ពេល​នេះ​កុមារី​រង​គ្រោះ​មាន​​សភាព​ធូរ​ស្បើយ​​បន្តិច​ហើយ គឺ​អាច​អង្គុយ​លើ​រទេះ​រុញ​បាន និង​លែង​មាន​សភាព​ក្តៅ​រងា​ញាក់​ញ័រ​ដូច​ពេល​មុន​ ប៉ុន្តែ​នៅ​មាន​ការ​រាក​រូស​មិន​ទាន់​ជា​សះ​ស្បើយទេ។ ពេល​នេះ​គ្រូ​ពេទ្យ​កំពុង​តាម​ដាន​ស្ថាន​ភាព​ជំងឺ​​របស់​នាង​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ សមត្ថ​កិច្ច​ព្រហ្ម​ទណ្ឌ​ខេត្ត​កំពុង​តាម​រក​ចាប់​ខ្លួន​​ឪពុក​ចិញ្ចឹម​ជាប់​ចោទ​ចាត់​ការ​តាម​ច្បាប់៕