ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​ស្រុក​កៀន​​ស្វាយ​ឃាត់​ខ្លួន​បុរស​ម្នាក់​​ពាក់​ព័ន្ធ​​ករណី​ប្រទូស្ត​កេរ្តិ៍​ខ្មាស​កុមា​រី​អាយុ​៧​ឆ្នាំ​

13 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ បុរស​​ម្នាក់​ត្រូវ​​សមត្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​សំរោង​ធំ សហ​ការ​ជា​មួយ​នគរ​បាល​ស្រុក​កៀន​ស្វាយ ​ចាប់​ឃាត់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃទី​៧ សីហា ២០១២ ​នៅ​ចំណុច​ភូមិ​ ព្រែក​​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀន​ស្វាយ ដោយ​យោង​​ទៅ​លើ​ពាក្យ​បណ្តឹង​របស់ម្តាយ​កុមារី​​​ម្នាក់​ដែល​​ប្តឹង​ចោទ​ប្រកាន់​ថា ​បាន​ធ្វើ​សកម្ម​ភាព​ប្រទូស្ត​កេរ្តិ៍​ខ្មាស់​​លើ​កូន​ស្រី​របស់​ខ្លួន។

​បុរស​​ត្រូវ​ចាប់​ខ្លួន​​ខាង​លើ​នេះ​ឈ្មោះ​ហួយ ឧត្តម​ ​អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-ឃុំ​ខាង​លើ​ ជាជាង​ប៉ះ​កង់ ។ ចំណែក​​​កុមារី​​ដែល​ម្តាយ​ប្តឹង​ចោទ​ប្រកាន់​ថា ​ឈ្មោះ​ហួយ ឧត្តម ​បាន​ធ្វើ​សកម្ម​ភាព​ប្រទូស្ត​​កេរ្តិ៍​ខ្មាស់​នោះ​ឈ្មោះ ស.ស.ភ មាន​ទីលំនៅ​ក្នុង​ភូមិ​ជា​មួយ​​គ្នា។ ​នៅ​ចំពោះ​​មុខ​សមត្ថ​កិច្ច​​ឈ្មោះ​ហួយ ឧត្តម បាន​សារ​ភាពថា ខ្លួន​មិន​មាន​ចេតនា​ធ្វើ​សកម្ម​ភាព​ប្រទូស្ត​កេរ្តិ៍​​​ខ្មាស់​លើ​កុមារី​ខាងលើ​ទេ ។ សូម​ឱ្យ​លោក​ប៉ូលិស​មេត្តា​​ជួយ​រក​យុត្តិ​ធម៌​​ជូន​ខ្លួន​ផង ។ ​ទោះ​បី ជា​យ៉ាង​ណា​ក្តី​សមត្ថ​កិច្ច​នៅ​តែ​បន្ត​បញ្ជូន​ឈ្មោះ​ហួយ ឧត្តម​ ​ទៅ​ស្នង​ការ​​នគរបាល​​​ខេត្ត​កណ្តាល​​ ដើម្បី​ចាត់​ការ​តាម​ច្បាប់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕