ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បើក​​​សវនាការ​​​កាត់​ទោស​​​​​​ភរិយា​​​លោក​​បស៊ីឡៃ​

13 ឆ្នាំ មុន

សវនាការ​​កាត់​ទោស​​​លោក​ស្រី​​ហ្គូ កៃឡៃ ភរិយា​លោក​​បស៊ីឡៃ​ ​ជាអ្នក​នយោ​បាយ​មាន​ឈ្មោះ​​​ល្បី​​ម្នាក់​​​បើក​​ធ្វើ​​​កាលពី​ថ្ងៃទី​​​៩​ សីហា​​ជា​​មួយ​​នឹង​​បាតុកម្ម​​២​នៅ​​ក្បែរ​​​តុលាការ​ ។ ជន​ជាតិ​ចិន​​​ជា​ច្រើន​​​ចាត់ទុក​ការ​​កាត់ទោស​ពីបទ​សម្លាប់​​​មនុស្ស​ប្រឆាំង​​លោក​ស្រី​​ហ្គូ​កៃឡៃ​​​ថា​ជា​​ផ្នែក​មួយ​​នៃយុទ្ធ​​នាការ​​​ប្រឆាំង​មហិច្ឆតា​​របស់​ស្វាមី​​លោក​ស្រី​​​ដែល​មាន​​សត្រូវ​​​ច្រើន​​ដោយ​​​បង្ហាញ​ថា រូប​លោក​​​ចង់​​ចូល​​ក្នុង​​​ជំនាន់​​​​ថ្មី​នៃ​​​មេដឹកនាំ​​  សំខាន់ៗ​​​របស់​ប្រទេស ។

ជា​សមាជិក​ការិយាល័យ​​​នយោ​បាយ​​​បក្ស​កុម្មុយនីស្ត​​ចិន​លោក​ប​ស៊ីឡៃ ជា​ប្រមុខ​​បក្ស​​​កុម្មុយនីស្ត​​​ចិន​​​ក្រុង​​ចុង​គិញ​ជា​ទីក្រុង​​ធំ​មួយ​នៅ​ភាគ​និរតី​ប្រទេស។ ​លោក​មុន​នេះ​ត្រូវ​គេ​ចាត់​​​ទុក​ថា​ជាអ្នក​​អាច​ចូល​​ក្នុងគណៈ​កម្មា​​ធិការ​​អចិន្ត្រៃយ៍​​​ នៃការិយាល័យ​​​​នយោ​បាយ​របស់​បក្ស​​​​ក្នុង​ពេល​មាន​​​ការផ្លាស់​ប្តូរ​​​​នយោ​បាយ​ ។ ​ក្រុម​​​មេដឹកនាំ​​​ជំនាន់​ថ្មី​​របស់​​ចិន​ត្រូវ​​​​​ប្រកាស​នាខែ​តុលា​ខាងមុខ​នេះ ។ ​

លោកស្រី​​ហ្គូកៃឡៃ​ទទួល​​ការចោទ​ប្រកាន់​​​​ពីបទ​បំពុល​​សម្លាប់​ពាណិជ្ជ​ករអង់​គ្លេស​​ម្នាក់​​លោក​​​ NEIL HEYWOOD ​ដែល​​សាកសព​​​របស់​លោក​​​ហាក់​ដូច​ជា​​​រកឃើញ​​ក្នុង​សណ្ឋាគារ​​មួយ​​នៃ​ក្រុង​​ចុង​គិញ​​កាលពី​​ខែ​វិច្ឆិកា​​ ។ ពាណិជ្ជករ​រូបនេះ​ ជា​អ្នក​​ជួយ​​កូន​ប្រុស​លោក​បស៊ីឡៃ​ និង​លោកស្រី​​ហ្គូកៃឡៃ​ ឈ្មោះ​​បហ្គា​ហ្គា​​ ឱ្យ​អាច​សិក្សា​​​នៅ​សាលា​ជាន់​ខ្ពស់​​ដ៏​ល្បី​​​ល្បាញ​​​មួយ​​របស់​​អង់​​គ្លេស ៕